សាលារៀនខ្មែរ នៅរដ្ឋអនធារីយ៉ូប្រទេសកាណាដា

ព្រះតេជគុណអស់លោកអ្នកនាង និងមិត្តអ្នកស្តាប់ ជាទីគោរពរាប់អាន។ ពិតមែនតែជនជាតិដើមខ្មែរ ដែលកំពុងរស់ នៅឆ្ងាយពីស្រុកកំណើតយ៉ាងណា ក៏ដោយ ក៏នៅតែមិនភ្លេចការថែរក្សាការពារនូវវប្បធម៌ អារ្យធម៌ ប្រពៃណីទំនៀមទម្លាប់ អក្សរសាស្រ្ត ដែលជាអត្តសញ្ញាណដើមរបស់ជាតិខ្លួន បានឡើយ ពោលគឺសតិសម្បជញ្ញៈជាតិ ដែលជាការចងចាំមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ។ ការឈានជើង ចាកចេញពីស្រុកកំណើត ទៅកាន់ទីកន្លែងទីដទៃ ប្រទេសដទៃ គឺសុទ្ធតែមានមូលហេតុរបស់បុគ្គលរៀងៗខ្លួន។ ដូច្នេះ ការចាកចោលស្រុកកំណើត មិនមែន មានន័យថា ចោលទាំងជាតិកំណើតរបស់ខ្លួនោះទេ។ សក្ខីកម្មដូច នៅក្នុងទីនេះ គឺការខិតខំប្រឹងប្រែងរបស់ ប្រជាជាតិខ្មែរ ដែលរស់នៅប្រទេសកាណាដា បានខ្នះខ្នែងខិតខំបង្ហាត់បង្រៀននូវអក្សរសាស្រ្ត ដល់កូនចៅ របស់ខ្លួន។ តទៅនេះ កញ្ញា ថាច់ សុជាតា សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម និងធ្វើបទសម្ភាសន៍ ជាមួយ នឹងលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀនអក្សរខ្មែរ ក្នុងរដ្ឋអង់ធារីយ៉ូប្រទេសកាណាដា ជូនអ្នកស្តាប់ ដែលមាន ខ្លឹមសារដូចតទៅនេះ៖

.