មកដល់ឧសភា ខាងមុខនេះ ជាគម្រប់ខួប ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលថ្លែងការណ៍នៅក្នុងវេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិ (UNPFII) នៅការិយាល័យនៃអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ។ បន្ទាប់ពី បញ្ហាការរំលោភសិទ្ធិមនុស្សលើជនជាតិដើម ពីសំណាក់រដ្ឋាភិបាលនានាក្នុងពិភពលោក ត្រូវបានថ្លែងនៅអង្គការសហប្រជាជាតិជាបន្តបន្ទាប់រួចមក អង្គការសហប្រជាជាតិបាន សម្រេចចេញសេចក្ដីប្រកាសជាស កលមួយដើម្បី ការពារជនជាតិដើម កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។

តើសំអាងទៅលើអ្វីទើបអង្គការសហប្រជាជាតិទទួលស្គាល់ខ្មែរក្រោមថាជា ជនជាតិដើម និងសេចក្ដីប្រកាសជាសកលរបស់ អង្គ ការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមនេះ មានសារៈសំខាន់យ៉ាងណាសម្រាប់ពលរដ្ឋ ខ្មែរ ក្រោម ?
អ្នកស្រី កៀង សាខន ធ្វើកិច្ចសម្ភាសន៍ លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម អំពីបញ្ហានេះ ដូចតទៅ៖ ចុចស្ដាប់ Prak Sereyvuth