ខ្ញុំព្រះករុណា-ខ្ញុំបាទ ទើបតែបានទទួលដំណឹងយ៉ាង ក្រៀមក្រំជាទីបំផុត អំពីមរណភាពនៃ លោក សម បូរិន្ទ ដែលជាអ្នកស្នេហាជាតិម្នាក់ ដ៏គំរូក្នុងការតស៊ូ ដើម្បីការពារសិទ្ធិខ្មែរគ្រប់បែបយ៉ាង តាមផ្នែកសារ ព័ត៌មាន ជាពិសេសនៅពេលចុងក្រោយនេះ ជាស្ថានិក វិទ្យុផ្សាយសំឡេង “ខ្មែរពិភពលោក” ដែលខ្មែរស្នេហា ជាតិ ក្នុងពិភពលោក ចូលចិត្តស្តាប់ ដោយយកចិត្ត ទុកដាក់ជាទីបំផុត ។
ក្នុងនាមសហគម និងសហព័ន្ធខ្មែរកម្ពុជាក្រោមអ៊ឺរុប ខ្ញុំសូមចូលរួមកាន់ទុក្ខដ៏ជ្រាលជ្រៅជាទីបំផុត ជាមួយ គ្រួសារសព ហើយសូមបួងសួង ឲ្យវិញ្ញាណក្ខ័ន្ធសព លោក សម បូរិន្ទ បានទៅ ចាប់បដិសន្ធិ ក្នុងសុខ គតិភពនៃឋានសួគ៌ថាននិព្វាន កុំបីឃ្លៀងឃ្លាតឡើយ ។ ដំណឹងនេះសូមប្រគេន និងជូនជ្រាបជាព័ត៌មាន ដល់ញាតិមិត្តជិតឆ្ងាយនៃសព ។
ពីខ្ញុំ ថាច់-វៀន
Je viens d’apprendre avec profonde tristesse du décès de notre ami, Monsieur SAM BORIN, un patriote journaliste modèle qui lutte inlassablement pour défendre les causes nationales. Dans cette dernière instance, M. SAM BORIN, est aussi membre fondateur de la Radio Khmère du Monde dont l’émission a chéri l’attention des auditeurs khmers patriotes du monde.
Au nom de la Communauté Khmer Krom et de la FKK-Europe, je présente mes Profondes Condoléances Attristées à la Famille du Défunt et souhaite que l’âme de Monsieur SAM BORIN repose en paix dans le monde du Nirvana.
Cette information tient lieu de faire part à tous les Amis et Connaissances du défunt.
Avec profonds regrets, Vien Thach