សួស្តីឆ្នាំថ្មី!
មមី ឆស័ក ព.ស. ២៥៥៨ – គ.ស. ២០១៤
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ
សូមគោរពបង-ប្អូនរួមជាតិជាទីមេត្រី
ក្នុងឱកាសចូលឆ្នាំថ្មី មមី ឆស័ក ព.ស. ២៥៥៨ – គ.ស. ២០១៤ តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ខ្ញុំព្រះ ករុណា-ខ្ញុំបាទ សូមធ្វើគារវកិច្ចគោរព និងជូនពរសេរីសួស្តីជ័យមង្គល ចំពោះព្រះសង្ឃ បងប្អូនប្រុស-ស្រី, យុវជន-យុវតី ទាំង នៅក្នុងស្រុក,នៅកម្ពុជានិងនៅប្រទេសទី៣ ដែលបានបូជាជីវិត បូជាកម្លាំងកាយ-ចិត្ត-ថវិកា និងបញ្ញា ដើម្បីជាតិ សាសនា ក្នុងបុព្វហេតុ សិទ្ធិ-សេរីភាព ឆ្ពោះទៅរកសិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង ឲ្យបានជួបប្រទះតែនិង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ និងពលៈ កំបីឃ្លៀងឃ្លាតឡើយ ។

សូម ព្រះទេពធិតាព្រះនាម គោរាគៈ បុត្រីទី ២ នៃកបិលមហាព្រហ្ម ដែលនិងយាងមកកាន់ដំណែងជាទេវតាឆ្នាំថ្មី នៅថ្ងៃ ១៥ កើត ខែចេត្រ ២៥៥៨ នៃ ព.ស. ត្រូវនិងថ្ងៃទី១៤ ខែមេសា ២០១៤ នៃ គ.ស. នេះ ប្រើឥទ្ធិពលជួយលើកទឹកចិត្ត កូនខ្មែរឲ្យមានគំនិតជាតិនិយមនិងរួមសាមគ្គីគ្នាកំចាត់សត្រូវអប្រិយរបស់ខ្មែរ ឲ្យវិនាសអន្តរាយ ដើម្បីរកយុត្តិធម៌ និងសេចក្តី សុខសាន្តជូនប្រជា ពលរដ្ឋខ្មែរ ក្រោមស្លូតត្រង់ ។ បន្ថែមពីនេះទៅទៀត ខ្ញុំក៏សូមវិញ្ញាណក្ខន្ធនៃ វីរបុរសខ្មែរមកសន្ធិតលើកូនខ្មែរ គ្រប់រូប ឲ្យមានសេចក្តីក្លាហាន ចូលមករួមតស៊ូរដោយសន្តិវិធីគ្រប់វិស័យជាមួយ សហព័ន្ ធខ្មែរកម្ពុជាក្រោម ដើម្បីកំចាត់នូវអំពើ រំលោភ សិទ្ធិមនុស្ស និងអំពើរើសអើងជាតិសាស្ត្ររបស់រដ្ឋាភិបាលយួននៅកម្ពុជាក្រោម ។
សហព័ន្ធខ្មែរកម្ពុជាក្រោម មានមធ្យោបាយនៅស្តួចស្តើងមែន បើប្រៀបធាបទៅនិងកម្លាំងរបស់រដ្ឋាភិបាលយួន ។ ប៉ុន្តែអ្វីៗ ដែលយើងបានធ្វើ គឺយើងបានវាយប្រហារលើចំណុចខ្សោយ ដែលជា ថ្លើមប្រមាត់របស់វា គឺវិស័យសិទ្ធិមនុស្សដែលអង្គការ សហប្រជាជាតិដាក់កំរឹតឲ្យប្រទេសទាំងអស់ជាសមាជិករបស់ខ្លួនគោរព ដើម្បីសេចក្តីសុខ និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ ។
ដើម្បីទាក់ទាញ ឲ្យប្រទេសជាសមាជិកគោរពសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានបង្កើតច្បាប់អន្តរជាតិ ដែលមានអនុស ញ្ញាផ្សេងៗមានកម្មវិធីផ្តល់មូលនិធិជាជំនួយ ដល់ប្រទេសជា សមាជិកណាត្រូវការ ។ កម្មវិធីនេះ បានទាក់ទាញការយកចិត្តទុក ដាក់ពីសំណាក់ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍដើម្បីរកធនធានទៅកសាងប្រទេសរបស់ខ្លួន ដែលនៅក្នុងចំពូកនោះមានប្រទេស យួនជាដើម ។ ប្រទេសយួនបានឲ្យសច្ចានុមតិ (ratified) លើអនុសញ្ញាអង្គការសហប្រជាជាតិជាច្រើន ដើម្បីយកប្រាក់កាស ប៉ុន្តែមិនបានគោរពអនុសញ្ញាណាមួយឲ្យបានត្រឹមត្រូវទេ ដោយសារអំពើពុករលួយ ។ នេះជាហេតុធ្វើឲ្យ សហព័ន្ធខ្មែរកម្ពុជា ក្រោម មានលទ្ធភាពចាក់ក្លៀក វាបានគ្រប់ពេលវេលាទាំងអស់ បើសិនជាយើងមានមធ្យោបាយគ្រប់គ្រាន់ ។ ទង្វើនេះ ធ្វើឲ្យវា សង្កៀរខ្លាំងណាស់ ហើយកោតក្រែងសហព័ន្ធ រហូតដល់មាន បងប្អូនយើង ដែលមិនបានតាមដាននៃទង្វើរបស់សហព័ន្ធ បានថ្លែងថា យួនឥឡូវនេះដូចជាប្រែប្រួល ធ្វើល្អជាមួយខ្មែរ វិញច្រើនមិនដូចធម្មតា ។
ខាងលើនេះ ជាឧទាហរណ៏ជាក់ស្តែង ដើម្បីប្រគេននិងជូនដល់បង-ប្អូនជ្រាប ថាការតស៊ូររបស់សហព័ន្ធមានគោលដៅច្បាស់ លាស់ ឆ្ពោះទៅរកសិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង តាមកម្មវិធី ជាបន្តបន្ទាប់ដូចដែលលោក ថាច់-ងុកថាច់ ជាប្រធានប្រតិ បត្តិបានថ្លែងពីថ្ងៃពុធកន្លងទៅ ។ ទីដៅដែលយើងអាចទៅដល់យូរ ឬឆាប់វាស៊ីសងលើសាមគ្គីភាពរបស់យើង ប្រៀបបាននិង ទូក បើយើងមានអ្នកអុំច្រើន ទូកយើងវានិងអាចបានទៅដល់ត្រើយឆាប់ ។
ជាទីបញ្ចប់ សូម ព្រះទេពធិតាព្រះនាម គោរាគៈទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម ជាទេវតាឆ្នាំថ្មី មេត្តាជួយ ប្រសិទ្ធិពរជ័យ ឲ្យគោលបំណងរបស់យើងខ្ញុំទាំងអស់ ខាងលើនេះបានសម្រេចដូច សេចក្តីប្រាថ្នាកុំបីអាក់ខានឡើយ ។
ធ្វើនៅប៉ារិស, ថ្ងៃទី ១០មេសា ឆ្នាំ២០១៤
អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម,
លោក ថាច់-វៀន