សារជូនពរឆ្នាំថ្មី ឆ្នាំ ២០១៤ របស់ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរ កម្ពុជាក្រោម

នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ នេះ ពីសហរដ្ឋអាមេរិក លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញ លិខិតជូនពរឆ្នាំថ្មីជាភាសាអង់គ្លេសមួយច្បាប់ ហើយបាន ចុះ ផ្សាយនៅលើគេហទំព័រ ផ្លូវការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីជូនពរចូលឆ្នាំសកល ២០១៤ ដល់ពលរដ្ឋខ្មែរទូទាំង ពិភពលោក ។

លោក ថាច់ ងូក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ងូក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ចុចស្ដាប់ សារជូនពរឆ្នាំថ្មី ឆ្នាំ ២០១៤ របស់ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម

សារលិខិតជូនពរឆ្នាំថ្មីនេះ មានខ្លឹមសារថា ៖

“ជាបឋម តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំសូមជូនពរឲ្យលោកអ្នកបានប្រកបដោយភាពរីករាយ និង រីកចម្រើនក្នុងឆ្នាំ ២០១៤ ខាងមុខនេះ ។

២០១៣ ជាឆ្នាំផ្ដល់នូវជោគជ័យដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ខ្ញុំសូមថ្លែងអំណរគុណដល់សមាជិក អ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមនៅទូទាំងពិភពលោក ដែលបានខិតខំធ្វើការមិន ខ្លាច នឿយ ហត់ ដើម្បី សម្រេចគោលដៅឆ្នាំ ២០១៣ កន្លងទៅនេះ ។ ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ នៅក្នុង ឆ្នាំ ២០១៣ កន្លងទៅនេះ យើងខ្ញុំ នៅតែខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកិច្ចប្រជុំនៅក្នុងកិច្ចប្រជុំអន្តរជាតិ ផ្សេងៗ ដើម្បីលើកយកបញ្ហាការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមពីរដ្ឋាភិបាលវៀតណាម នៅក្នុង កិច្ចប្រជុំមួយចំនួន ដូចជា វេទិកាអាស៊ាន (Asian Forum) វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ការយន្តការអ្នកជំនាញស្តីពីសិទ្ធិជនជាតិដើម (EMRIP) ការត្រួតពិនិត្យឡើងវិញជាសកល ស្ដីពីបញ្ហា សិទ្ធិមនុស្សនៅវៀតណាម (Pre-URP review) សភាអ៊ឺរ៉ុប (EU Parliament) និង បានចូលជម្រាបនៅសភាសហរដ្ឋអាមេរិកខាងសេរីភាពសាសនាអន្តរជាតិ (US Department of State on International Religious Freedom) ជាដើម ។ ជាពិសេស សមាជិក សមាជិកា និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើបាតុកម្មទូទាំងពិភពលោក ដើម្បីទាមទារឲ្យរដ្ឋា ភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលត្រូវបានបក្សកុម្មុយនិស្តវៀតណាមចាប់ ដាក់ពន្ធនាគារនៅកម្ពុជាក្រោម ទាំងអយុត្តិធម៌ ។

សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដើម្បីទាមទារនូវសិទ្ធិជា មូលដ្ឋានដល់ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។ ទង់ជាតិខ្មែរក្រោម ត្រូវបានលើក ឡើង នៅទូទាំង ពិភពលោកតំណាងឲ្យសំឡេងរបស់ខ្មែរក្រោម ដើម្បីស្វែងរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។

យើងខ្ញុំ នឹងបានបន្តការងាររបស់ខ្លួន ដោយមិនមានអ្នកណាម្នាក់អាចរារាំងយើងខ្ញុំក្នុងការជួយដល់ពល រដ្ឋរបស់យើងខ្ញុំបានឡើយ ។ សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសនានាទូទាំង ពិភពលោក ជួបគ្នានៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំដំណាច់ឆ្នាំ ចាប់ពី ថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ ២០១៣ នេះ ។ កិច្ចប្រជុំបានបញ្ចប់ទៅ និងបាន សម្រេច ដាក់ ចេញនូវផែន ការថ្មីសម្រាប់ឆ្នាំ ២០១៤ ដែលមានដូចជា៖

  1. កិច្ចការអន្តរជាតិ (INTERNATIONAL BEST PRACTICES)
    • ពង្រឹងពង្រីកទំនាក់ទំនងសមា្រប់ជួយសំឡេង សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យយកាន់តែប្រ សើរឡើងដោយធ្វើការ និងចូលរួមជាដៃគួ ជាមួយអង្គការសិទ្ធិមនុស្ស អង្គការជនជាតិដើម និង ក្រុម ជនជាតិភាគតិចដទៃទៀតលើរាល់បញ្ហាណាសំខាន់ៗចំពោះខ្មែរក្រោម ។
    • ធ្វើសន្និបាតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។
    • បង្កើនល្បឿនការប្តេជ្ញាចិត្តទាមទារវាសនាខ្លួនដោយខ្លួនឯង ដោយប្រើគោលដៅសំអាងលើអង្គ ការ UNPO, សេចក្ដីប្រកាស UNDHRS និង UNDRIPS ជាយន្តការយុទ្ធសាស្រ្ត ។
    • អនុវត្តយុទ្ឋសាស្ត្រ និងការងារភាពឆ្លាតវៃជាមួយនឹងការទីភ្នាក់ងារអន្តរជាតិនៃអង្គការសហប្រ ជាជាតិសហភាពអឺរ៉ុប និងអាស៊ាន ។
  2.  កិច្ចការនៅកម្ពុជាក្រោម (KAMPUCHEA-KROM BEST PRACTICES)
    • កសាង និង ថែរក្សាទំព័រ Facebook របស់សហព័ន្ធដោយគណៈកម្មាធិការយុវជនសម្រាប់គោល បំណងផ្សាយព័ត៌មាននិងជួយអប់រំ ។
    • អនុវត្តការធ្វើផែនការដើម្បីបណ្ដុះសកម្មជនសហព័ន្ធឲ្យជំនួសថ្នាក់ដឹកនាំដែលមានវ័យចាស់ និងបន្ថែមការទទួលខុសត្រូវបន្ថែមទៀតទៅឱ្យសមាជិកដោយផ្តោត បច្ចុប្បន្ននៅលើយុវជន ខ្មែរក្រោម។
    • ការគ្រប់គ្រងហិរញ្ញវត្ថុការអនុវត្តធម្មតា និងទទួលខុសត្រូវក្នុងការអនុលោមតាមច្បាប់គណនេយ្យ
    • ធ្វើឱ្យទាន់សម័យសៀវភៅគម្រោង ។
    • ចងក្រងសៀវភៅ “នរណាជានរណានៅកម្ពុជាក្រោម”
  3.  កិច្ចការនៅកម្ពុជានិង តាមតំបន់ (Cambodia and REGIONAL BEST PRACTICES)
    • ទស្សនកិច្ចនៅប្រទេសទាំងបី៖ កម្ពុជាក្រោម – កម្ពុជា – ថៃ ដោយគណៈប្រតិភូ សហព័ន្ធ ដំណើរ ទស្សនកិច្ចនេះនឹងត្រូវធ្វើបុណ្យផ្កា ឬ ពិធីបណ្យនៅអាមេរិក ផ្កានៅរាជធានីភ្នំពេញ និង
    • រៀបចំកិច្ចប្រជុំជាមួយសហគមន៍ និងអ្នកដឹកនាំនៅមូលដ្ឋានខ្មែរក្រោម នៅក្នុងប្រទេសកម្ពុជា ។
    ឆ្នាំថ្មីនេះ សូមនាំមកនូវ សេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ដល់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម កុំបីខានឡើយ” ៕

ចុចនេះ មើលអត្ថបទភាសាអង់គ្លេស Happy New Year Message from KKF President