សារជូនពរឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ព-ស ២៥៥៦

នៅឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​រោង ចត្វាស័ក ព.ស. ២៥៥៦ នេះ វិទ្យុ​សំឡេងកម្ពុជាក្រោម  សូមប្រគេន-​ជូន​ពរ​ ដល់​ព្រះតេជព្រះគុណ និងប្រិយ មិត្ត អ្នក​ស្ដាប់​ទាំង​អស់ ទាំង​នៅ​មាតុភូមិកម្ពុជាក្រោម និង​ក្រៅ​ប្រទេស ឲ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ​ សុភ មង្គល​ ទីឃាយុ វឌ្ឍនភាព ជាពិសេសទទួលបាននូវ សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ពីនឹមអាណា និគមយួន ក្នុងពេលឆាប់ៗខាងមុខនេះ។

យើងខ្ញុំ សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះព្រះតេជ ព្រះគុណ និងប្រិយ មិត្តទាំងអស់ ដែលបានតាមដានស្តាប់នូវកម្មវិធីផ្សាយនៃវិទ្យុសំឡេងកម្ពុជា ក្រោមជារៀងរាល់ថ្ងៃ។

ជា​ថ្មី​ម្ដង​ទៀត យើង​ខ្ញុំ​ សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម កិមិរាទេវី ប្រសិទ្ធិពរ​ជ័យ​បវរមហាប្រសើរ ដល់ព្រះតេជព្រះគុណ និងប្រិយមិត្តទាំងនៅលើទឹកដីកម្ពុជាក្រោម និងជុំវិញ ពិភពលោក ​ ឲ្យ​ជួប​​តែ​សេចក្តី សុខ-ចំរើន និងសន្តិភាពជារៀងរហូត។