សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្ធ​ខួប ១៣ ឆ្នាំ ថ្ងៃ KKF ចូល​ជា​សមាជិក UNPO

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១៥ ខែកក្កដា នេះ បាន​ប្រារព្ធ​ខួប ១៣ ឆ្នាំ ថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជា​សមាជិក​អង្គការ​ប្រជាជាតិ​គ្នាន​តំណាង ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO  ។ កម្មវិធី​នេះ ប្រារព្ធ​នៅ​វត្ត​សា​គម​គ្គីរ​ង្សី ក្នុង​ទីក្រុង​ភ្នំពេញ ដោយមាន​ការចូលរួម​ថ្លែង​សារ​តាមរយៈ Internet Conference ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពី​ផែនការ​របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម និង​ការចាក់​បញ្ចាំង​វីដេអូ​ស្ដីពី សកម្មភាព​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ឆាក​អន្តរជាតិ​ជាង ១០ ឆ្នាំ មកនេះ ។​KKF-CAMBODIA_90

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​តាមរយៈ Skype ពី​សហរដ្ឋអាមេរិក ទៅកាន់​អ្នក ចូលរួម​ពិធី​ខួប​មួយ​នេះ​ថា ចាប់តាំងពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក UNPO ជាង ១០ ឆ្នាំ មកនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​អនុវត្ត​នូវ​ផែនការ​របស់ខ្លួន​ទាំង ៣ ដំណាក់​កាល គឺ ដំណាក់​កាល​ទីមួយ បានធ្វើ​រួចហើយ គឺ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ខ្មែរក្រោម​ជា​នរណា ដំណាក់​កាល​ទី ២ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ដឹងថា ខ្មែរក្រោម​ចង់បាន​អ្វី និង​ដំណាក់​កាល​ទី ៣ គឺ ដំណើរ​ឆ្ពោះទៅកាន់​មាតុភូមិ គឺ​ធ្វើ​ឲ្យ ពលរដ្ឋ​ខ្មែរក្រោម​មាន សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅលើ​ដែនដី​កម្ពុជា​ក្រោម  នាពេល​អនាគត ។​KKF-CAMBODIA_30

​លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖

(​សំឡេង​)

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈ​អង្គការ UNPO នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឈានទៅ​ចូល​ជា​ចូល សមាជិក​អង្គការ​អន្តរជាតិ​ក្នុ ង​ពិភពលោក​ជាច្រើន​ទៀត ក្នុងនោះ មាន​ចូល​ជា​សមាជិក​វេទិការ​អ​ន្ត្រៃ​យ៍​នៃ​អង្គការ សហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) កាលពី​ឆ្នាំ ២០០៤ ដែល​បានធ្វើ​ឲ្យ​វត្តមាន​របស់​ខ្មែរក្រោម បាន​លេចធ្លោ​នៅក្នុង​ឆាក​អន្តរជាតិ មិន​ធ្លាប់មាន​តាំង​ពីមុនមក ។​KKF-CAMBODIA_7

យោងតាម​គេហទំព័រ​ផ្លូវការ​របស់​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង (UNPO) បាន​បញ្ជាក់ថា អង្គការ​ប្រជាជាតិ​គ្មាន តំណាង គឺជា​អង្គការ​អន្តរជាតិ​មួយ​ធ្វើ​ចលនា​ដោយ​សន្តិវិធី និង ប្រជាធិបតេយ្យ ។ សមាជិក​របស់ខ្លួន គឺជា​ជនជាតិ ដើម  ជនជាតិភាគតិច  និង​ទឹកដី​ដែល​មិនមាន​ការទទួល​ពី​អន្តរជាតិ ឬ កំពុងតែ​ត្រូវធ្វើ​អាណានិគម​ដោយ​ប្រទេស ដទៃ ។ សមាជិក​ទាំងនេះ បានរួម​គ្នា​ចូល​បម្រើ​ការងារ​ជាមួយគ្នា​ក្នុង​អង្គការ​នេះ ដើម្បី​ការពារ លើកកម្ពស់​សិទ្ធិ មនុស្ស វប្បធម៌ អភិរក្ស​បរិស្ថាន​របស់​ពួកគេ និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅក្នុង​ជម្លោះ​ដែល ប៉ះពាល់​ដល់​ពួកគេ ។ អង្គការ UNPO បាន​បង្កើតឡើង​នៅ​នៅក្នុង​ឆ្នាំ ១៩៩១ នាទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ហើយ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​មួយ​នេះ សព្វថ្ងៃ​ក៏​នៅ​ប្រទេស ហូ​ឡង់ ផងដែរ ។​KKF-CAMBODIA_85 KKF-CAMBODIA_82

យោងតាម​គេហទំព័រ UNPO ដដែល​បាន​បញ្ជាក់ថា សព្វថ្ងៃ​អង្គការ​នេះ មាន​សមាជិក​ទាំងអស់​ចំនួន ៤៣ តំណាង ឲ្យ​ប្រជាជាតិ ប្រជាជន និង​ដែនដី​នានា​ក្នុង​ពិភពលោក ដែល​មិនមាន​តំណាង​របស់ខ្លួន​នៅក្នុង​អង្គការ​សហ​ប្រជា ជាតិ ក្នុងនោះ មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ។​KKF-CAMBODIA_89 KKF-CAMBODIA_86

យោងតាម​ប្រភព​ដដែល បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម ជា​ក្រុម​ជនជាតិដើម​នៅ​កម្ពុជា​ក្រោម មាន​ប្រមាណ ៨ លាន​នាក់  ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ និង​និយាយ​ភាសា​ខ្មែរ ដែលជា​ភាសាជាតិ​របស់ខ្លួន ខុសពី​ជនជាតិ យួន​ជា​អាណា​និ គម​ជន និយាយ​ភាសា​យួន ៕​