សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡុងបិច បើកអង្គប្រជុំបោះឆ្នោតជ្រើស មេដឹកនាំថ្មី

នៅថ្ងៃអាទិត្យ ទី ០២ ខែធ្នូ ឆ្នាំ២០១១ ម្សិលមិញនេះ សាខាសហព័ន្ធខ្មែរកម្ពុជា ក្រោម ប្រចាំទីក្រុងឡុងបិច នៃរដ្ឋកាលីហ្វញ៉ា ភាគខាងត្បូង សហរដ្ឋអាមេរិក បានបើកអង្គ ប្រជុំមួយ ក្រោមការរៀបចំឡើង ដោយ អ្នកស្រី ថាច់ សូផាន ប្រធានសាខា និងលោក កៀង រមណី អនុប្រធានសាខាសហព័ន្ធ ខ្មែរកម្ពុជាក្រោម ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា ដែលមានសមាជិក និងសមាជិកា ចូលរួមយ៉ាងច្រើនកុះករ ក្រោមអធិបតី ភាព លោក សឺង សម្រេច អគ្គនាយកព័ត៌មាន សហព័ន្ធ ដើម្បីធ្វើរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន និងពិគ្រោះ ពិភាក្សាជុំវិញផែនការណ៍ ក្នុងដំណើរឆ្ពោះ ទៅយកសិទ្ធិ សម្រេចវាសនាខ្លួន ដោយខ្លួនឯង ពីនឹមអាណានិគមយួនបច្ចុប្បន្ន រួមទាំងការបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មី សម្រាប់អាណត្តិកាលឆ្នាំ ២០១១ និង ២០១២ ស្របតាមលក្ខ័ន្តិកៈរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ដែលប្រធានសាខាសហព័ន្ធពីរឆ្នាំបោះឆ្នោតម្តង។

Texte alternatif


អ្នកស្រី ថាច់ សូផាន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រ ញ៉ា បានឡើងចំណាប់អារម្មណ៍អំពីសកម្មភាពផ្សេងៗ នៃការវិវឌ្ឍន៍របស់ហព័ន្ធនៅតំបន់ កាលីហ្វ័រញ៉ា ភាគខាងត្បូង ដោយបានកោតសរសើរ ចំពោះសមាជិក-ការបស់ខ្លួន ជា និច្ចកាលតែងតែយកចិត្តទុកដាក់គាំទ្រចលនា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការ ជាតិរបស់ខ្មែរក្រោម។ អ្នកស្រី ថាច់ សូផាន ក៏បានមានប្រសាសន៍ជំរាបដល់អង្គប្រជុំផងដែ រថា កាលពីថ្ងៃទី១១ និង១២ ធ្នូ ឆ្នាំ២០១០ កន្លងទៅថ្មីៗនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកអង្គសន្និបាតប្រចាំឆ្នាំ នៅទីក្រុងអូឡែនដូ នៃរដ្ឋផ្លរីដា ដើម្បីបុកសរុប លទ្ធផលការ ងាររបស់គណៈកម្មការនាយក, គណៈកម្មការកណ្តាល, ប្រធានសាខា, ប្រធានតំបន់, តំ ណាងទ្វីប និងតំណាងទីក្រុងជាដើម ក្នុងរយៈពេលមួយឆ្នាំ និងពិនិត្យឡើងវិញនូវផែនការ បន្តដំណើតឆ្ពោះ ទៅកាន់មាតុភូមិកម្ពុជាក្រោម នៃសម្រេចវាសនាខ្លួនដោយខ្លួនឯង។
ទាក់ទិននឹងអង្គសន្និបាតប្រចាំឆ្នាំ នៅរដ្ឋផ្លរីដានោះ លោក កៀង រមណី អនុប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា ដែលទើបតែត្រឡប់ពីការចូល រួមអង្គសន្និបាត ប្រចាំឆ្នាំ នៅទីក្រុងអូឡែនដូ ក្នុងពេលថ្មីៗនេះ ក៏បានពាំនាំនូវរបាយការណ៍ ផ្សេងៗ និងផែនការសម្រាប់ឆ្នាំ ២០១១ នៃសហព័ន្ធ ជំរាបដល់អង្គប្រជុំនោះផងដែរ។
បន្ទាប់ពីអង្គប្រជុំបានពិភាក្សា និងស្តាប់នូវវាគ្មឹនជាច្រើនរូប មានប្រសាសន៍អំពីលទ្ធផល ជោគជ័យនិងការវិវឌ្ឍន៍ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមនោះរួចមក អង្គប្រជុំក៏បានសម្រេច រៀបចំបោះឆ្នោតជ្រើសរើស ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងឡុងបិច តាមការកណត់២ឆ្នាំម្តងរបស់សហព័ន្ធ។ អង្គប្រជុំបានបោះឆ្នោតជ្រើសរើសលោក ដាញ់ ឃុត ជាប្រធានសាខា, លោក ជ័យ បូរិន្ទ ជាអនុប្រធាន និងលោក ថាញ់ ឆាន់ ជាអនុប្រ ធានទីពីរ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងឡុងបិច។
លោក ដាញ ឃុត ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងឡុងបិច ដែលបានការគាំទ្រពីអង្គប្រជុំ ដោយសម្លេងឆ្នោតភាគច្រើន បានប្រសាសន៍អង្វរករដល់ទឹក ចិត្តបងប្អូនទាំងអស់ ត្រូវតែជួយគ្នា ដើម្បីផលប្រយោជន៍សហព័ន្ធ។
លោក ជ័យ បូរិន មានដើមកំណើតនូវខែត្រកំពត ដែលជាប់ឆ្នោតជាអនុប្រធាន បានប្រសាសន៍ រៀបរាប់អំពីប្រវត្តិសង្ខេប និងខិតខំប្រឹងប្រែងដឹកនាំសហព័ន្ធ ឱ្យបាន សម្រេចជោគជ័យដូចកោះទីម៉រខាងកើត។
សូមបញ្ជាក់ជូនថា អង្គប្រជុំបានចាប់ផ្តើមពីម៉ោង២និង៣០នាទីល្ងាច រហូតដល់ ម៉ោង ៥និង៣០នាទីរសៀល ដោយមិត្តភាព ភាតរភាព និងសាមគ្កីភាព ប្រកបទៅដោយស្មារតី ស្នេហាជាតិខ្ពង់ ចំពោះវាសនា ទឹកដីកម្ពុជាក្រោម។.