សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអ៊ីល្លីណយ និង អិណ្ឌាណាធ្វើបុណ្យ កតញ្ញូកតវេទី

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅរដ្ឋអ៊ីល្លីណយ និងអិណ្ឌាណា សហរដ្ឋអាមេរិកដែល ដឹកនាំដោយលោក ថាច់ ស៊ីចន្ទ បានប្រារព្ធពិធីបុណ្យកតញ្ញូកតវេទី កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា កន្លងទៅនេះ នៅ Asia Market ក្នុងរដ្ឋអិណ្ឌាណា ដើម្បី ឧទ្ទិស កុសលដល់ បុព្វការីជន ដែលបានធ្វើកាលកិរិយា ទៅកាន់បរ លោកហើយ និងដើម្បីរៃអង្គាសថវិកាជំនួយ ដល់ សហព័ន្ធ ខ្មែរកម្ពុជាក្រោម ។

លោក ថាច់ ស៊ីចន្ទ អ្នកផ្ដើមបុណ្យនេះ បានប្រាប់លោក ថាច់ បុរី នៃ វិទ្យុសំឡេងកម្ពុជា ក្រោម អំពីកម្មវិធី បុណ្យកតញ្ញូកតវេទីនេះថា មានការចូលរួមពីគណៈកម្មការនាយកសហ ព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនោះ មាន លោក ថាច់ សេ ប្រធានសហសភាតំណាង និង លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាលផងដែរ ។

លោក ថាច់ ស៊ីចន្ទ បានមានប្រសាសន៍ថា៖

(សំឡេង)

លោក ថាច់ ស៊ីចន្ទ បានបន្តទៀតថា ពិធីបុណ្យនេះ មាននិមន្ត ព្រះសង្ឃ ដារបង្សុ កូល តាម​ប្រពៃណី ព្រះពុទ្ធសាសនា ក្នុងនោះ មានការនិមន្តចូលរួមពីព្រះតេព្រះគុណ លួន សាវ៉ាត ព្រះសង្ឃខ្មែរ ដែល បានទទួលពានរង្វាន់សិទ្ធិមនុស្សអន្តរជាតិនា ពេលកន្លង មកផងដែរ ។

(សំឡេង)

សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋា ភិបាលរបស់ខ្មែរក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ធ្វើការតស៊ូមតិដើម្បីទាមទារឲ្យមានការគោរពសិទ្ធិ មនុស្សដល់ ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម និងដើម្បី ឆ្ពោះទៅរកសិទ្ធិ សម្រេចវាសនាខ្លួន ដោយខ្លួនឯងស្របតាម សេច ក្ដីប្រ កាសជាសកលស្ដីពីសិទ្ធិជនជាតិ ដើមនៃអង្គការ សហប្រ ជាជាតិ ៕