កាលពីថ្ងៃអាទិត្យ ម្សិលមិញ សាខាសហព័ន្ធ ខ្មែរកម្ពុជាក្រោម ប្រចាំក្រុងខ្មែរ ឡុងបិច នៃ រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង ដែលរៀបចំឡើងដោយ លោក ដាញ់ ឃុត ប្រធានសាខា រួមនឹងសមាជិក-កា សហព័ន្ធ ទើបបានបញ្ចប់ កិច្ចប្រជុំរបស់ខ្លួន ក្រោម ប្រធានបទ បច្ចុប្បន្នភាពខ្មែរក្រោម លើឆាកអន្តរជាតិ ក្រោមអធិបភាព លោក ថាច់ ង៉ុក ថាច់ ប្រធាន ប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយមានបង ប្អូនខ្មែរ និងខ្មែរក្រោម រួមទាំងឥស្សជនខ្មែរ គណៈ បក្ស នយោបាយ ប្រមាណជាង១០០នាក់ ចូលរួមគាំទ្រផងដែរ។
របៀបវារៈនៃកិច្ចប្រជុំនោះរួមមាន៖ ពិធីគោរពទង់ជាតិ សហព័ន្ធខ្មែរ កម្ពុជាក្រោម, គោរពវីញ្ញាណក្ខ័ន្ធវីរៈជន អ្នកស្នេហាជាតិ, ពិធីសាសនកិច្ច, ទិសដៅសិទ្ធិសម្រេចវាសនាខ្លូន ដោយខ្លួនឯង និងសំណួរ-ចំលើយជុំវិញបច្ចុប្បន្នភាពខ្មែរក្រោមលើឆាកអន្តរជាតិ….
អ្នកស្រី ថាច់ សុផាន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង មានប្រសាសន៍អំពាវនាវអង្គប្រជុំ និងបងប្អូនជនរួមជាតិទាំងខ្មែរក្រោម និងបងប្អូនខ្មែរ ជួយគាំទ្រសហ ព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីជួយដល់បងប្អូនខ្មែរក្រោមនៅក្នុងស្រុក។
លោក សឺង សម្រេច អគ្គនាយកព័ត៌មានសហព័ន្ធខ្មែរកម្ពុជា ក្រោម បានមានប្រសាសន៍ថា សហព័ន្ធខ្មែរកម្ពុជា ក្រោម ក្រៅបរទេស គ្រាន់តែជាអ្នកបង្ហាញផ្លូវ, ជាអ្នកការអត្តសញ្ញាណជនជាតិដើម លើឆាកអន្តរជាតិ ហើយទិសដៅសំខាន់នោះ គឺបងប្អូន ទាំងអស់ត្រូវមានការតព្វកិច្ចគិតអំពីផលប្រយោជន៍រៀងៗខ្លួន គឺសម្រេច ចិត្ត ដោយខ្លួនឯង។………………………..
លោក ប្រាក់ សេរីវុឌ្ឍ អនុប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ផ្នែកកិច្ចការអន្តរជាតិ បានមានប្រសាសន៍ថា ចង់ធ្វើការតស៊ូ ដើម្បី រំដោះប្រទេសជាតិ ចេញពីអាណានិគម មានចំណុចសំខាន់ៗបីយ៉ាង គឺ៖ ទីមួយ កម្លាំងសាមគ្គី ទីពីរ កម្លាំងសេដ្ឋកិច្ច និងទីបី កម្លាំងអន្តរ ជាតិ។
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ថា រយៈពេលជាង ១០ ឆ្នាំនេះ សហព័ន្ធខ្មែរ កម្ពុជាក្រោម បានធ្វើឱ្យសហគមន៍អន្តរជាតិ ស្គាល់ខ្មែរក្រោមជានរណា?…។