សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំងរំលឹកទិវាប្រវត្តិសាស្រ្ត ៤-មិថុនា-១៩៤៩

លោកអ្នកនាង និងមិត្តអ្នកស្តាប់ជាទីគោរព រាប់អាន។ កាលពី ថ្ងៃទី ១៩មិថុនា កន្លងទៅ ថ្មីៗនេះ។ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បាន រៀបចំទិវាខួបឆ្នាំទី ៦២ នៃការបាត់បង់ទឹកដីកម្ពុជា ក្រោម  ដូចជា ប្រទេសបារាំង កាណាដា សហរដ្ឋ អាមេរិក អូស្ត្រាលី ស្វីស ថៃ កម្ពុជា និងកម្ពុជាក្រោម ជាដើម។ ដោយឡែកសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំ នៅប្រទេសបារាំង ក៏បានរៀបចំទិវាជាប្រវត្តិ សាស្រ្តនេះ រួមមានប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រោម ចូលរួមគាំទ្រ យ៉ាងច្រើនកុះករ ជាពិសេសលោក ថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានចូលរួមជាអធិបតីកិត្តិយសក្នុងពិធីទិវាខួបឆ្នាំទី ៦២នោះផងដែរ។

.