កាលពីថ្ងៃសៅរ៍ ទី១៥ មករា ម្សិលមិញនេះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា បានបើកអង្គប្រជុំប្រចាំឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាព លោក តោ គឹម ថុង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានសមាជិក-សមាជិកា នៅតាមបណ្តា ខែត្រ- ក្រុងនានានៃប្រទេសកាណាដា យ៉ាងច្រើនកុះករ ដើម្បីស្តាប់នូវរបាយការណ៍ និងផែនការណ៍សម្រាប់ឆ្នាំ ២០១១ ក្នុងដំណើរឆ្ពោះទៅកាន់មាតុភូមិ គឺសិទ្ធិ សម្រេចវាសនា ខ្លួនដោយខ្លួនឯង ពីនឹមអាណា និគមយួនបច្ចុប្បន្ន។ .