កាលពីថ្ងៃទី ១១កុម្ភៈ ២០១១កន្លងទៅហើយនេះ អង្គការ UNPO បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងប្រារព្ធខួបលើកទី ២០នៃថ្ងៃបង្កើតអង្គការ UNPO ១១ ខែកុម្ភៈ១៩៩១-១១ កុម្ភៈ ២០១១ នៅឯប្រទេសហុឡង់ដ៍។ នៅក្នុងពិធីប្រារព្វខួបលើកទី ២០នោះ មានការចូលរួមពីតំណាងនៃក្រុមជនជាតិដើម ជាង ៥០ ក្រុមជនជាតិ មកពីគ្រប់ទិសទី នៅទូទាំងពិភព លោក។ ជាមួយគ្នានេះដែរ ក៏មានថ្នាក់ដឹកនាំនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ៨នាក់ និងព្រះសង្ឃខ្មែរក្រោម ៥ព្រះអង្គ បាននិមន្តចូលរួមក្នុងកិច្ចប្រជុំនោះ។ ព័ត៌មានលំអិត សូមស្តាប់កិច្ចសម្ភាសន៍រវាងភ្នាក់ងារ វិទ្យុសំឡេងកម្ពុជាក្រោម ជាមួយ នឹងព្រះតេជគុណ ទឹម សាខន ដែលព្រះអង្គ ក៍បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ៖ .