ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមសន្និបាតប្រចាំឆ្នាំ លើកទី ៩ ក្រោមប្រធានបទ “ធម្មនុញ្ញនៃអង្គការសហប្រជា ជាតិយើងជាមនុស្ស” ជាមួយនឹងអង្គការអន្តរជាតិចំនួន ៥ ផ្សេងទៀត នៅទីក្រុង San Francisico នៅថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ ។
យោងតាមសេចក្ដីជូនដំណឹងមួយពីលោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈសារ អ៊ីមែល ដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបាននៅថ្ងៃទី ១៦ ខែមិថុនា ថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមធ្វើសន្និបាតប្រចាំឆ្នាំ លើកទី ៩ ក្រោមប្រធានបទ “ធម្មនុញ្ញនៃអង្គការសហប្រជាជាតិយើងជាមនុស្ស” ។ សន្និបាតនេះរៀបចំនៅទីក្រុង San Francisco សហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ដោយមានអង្គការអន្តរជាតិចំនួន ៥ ផ្សេងទៀត ជាអ្នកផ្ដួចផ្ដើម ។ អង្គការទាំងនេះរួមមាន អង្គការ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ (International Bill of Rights) – វិទ្យាស្ថានសិទ្ធិមនុស្សរដ្ឋហាវ៉ៃ (Hawaii Institute for Human Rights) – វេទិកាសេរីភាពទាំងបួន (Four Freedoms Forum) – អង្គការលើកលែងទោសអន្តរជាតិសហរដ្ឋអាមេរិក (Amnesty International USA) – សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) – អង្គការសហប្រជាជាតិសមាគម-សហរដ្ឋអាមេរិក (United Nations Association-USA) – សហរដ្ឋអាមេរិកបណ្តាញសិទិ្ធមនុស្ស (United States Human Rights Network) ។
សន្និបាតនេះ នឹងផ្តោលើបញ្ហាសិទ្ធិ និងការប្រកាន់ពូជសាសន៍នៅសហរដ្ឋអាមេរិក ដែលសហរដ្ឋអាមេរិកនឹងឡើង ឆ្លើយបំភ្លឺអំពីការលុបបំបាត់រាល់ទម្រង់នៃការប្រកាន់ពូជសាសន៍នៅក្នុងគណៈកម្មការសហប្រជាជាតិ នាខែសីហា ខាងមុខ នេះ, តួនាទី និង នីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលជាចំណុច សំខាន់ប្រឈមមុខនឹងមនុស្សជាតិនៅក្នុងដំណើរស្វែងរកសេរីភាព និងសមភាព, សន្និបាតសកលស្ដីពីជនជាតិ ដើម និង តុលាការសិទ្ធិមនុស្សពិភពលោក ដែលទាក់ទងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
សូមបញ្ជាក់ថា ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ជាធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានចុះ ហត្ថលេខាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីអំពីការចាត់តាំងអង្គការអន្តរជាតិ (United Nations Conference on International Organization) នៅទីក្រុង San Francisco នៃរដ្ឋ California កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥ ដោយមានប្រទេសហត្ថលេខីដំបូងចំនួន ៥០ សមាជិកចូលរួម ។
ធម្មនុញ្ញនេះ មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ បន្ទាប់ពីបានការអនុម័តិពីប្រទេសចំនួន ៥ ដែល ជាស្ថាបនិក រួមមាន ចិន, សូវៀត, បារាំង, អង់គ្លេស និងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត ។
ធម្មនុញនេះ បានពិភាក្សាដោយគណៈកម្មការតាក់តែងច្បាប់ និងប្រទេសហត្ថលេខី ដែលបានចុះហត្ថលេខា យល់ ព្រមអនុវត្តតាមមាត្រាទាំងនោះ ។ បច្ចុប្បន្ន ប្រទេសនានាក្នុងពិភពលោក ត្រូវបានឆ្លងកាត់តាមរយៈធម្មនុញ្ញនេះ ៕