សហព័ន្ធខ្មែរកម្ពុជាក្រោមសោកស្ដាយ ចំពោះការបាត់បង់ លោក វិញ វ៉េត

លោក វិញ វ៉េត ។
លោក វិញ វ៉េត ។

នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៣ នេះ ពី​សហរដ្ឋអាមេរិក លោក ថាច់ សេ ប្រធានសភា តំណាង​នៃ សហព័ន្ធ​ខ្មែរ កម្ពុជា ក្រោម បាន​ផ្ញើលិខិត​ចូលរួម​រំលែក​មរណទុក្ខ​មួយ ច្បាប់ ដល់​ក្រុមគ្រួសារ​សព លោក វិញ វ៉េ​ត ដែល​ទើបតែ​បាន ទទួលអនិច្ចកម្ម កាលពី​ថ្ងៃទី ០១ ខែធ្នូ កន្លងទៅនេះ ក្នុង​ជន្មាយុ ៦២ ឆ្នាំ ដោយ​រោគាពាធ ។​

ក្នុង​សារលិខិត​នេះ បាន​បញ្ជាក់ថា “​គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានការ សោក ស្តាយ យ៉ាង ខ្លាំង នៅពេល ដែល​បានទទួល​ដំណឹង​ដ៏​ក្រៀម ក្រំ​អំពី​មរណភាព​របស់លោក វិញ វ៉េ​ត កាលពី​ថ្ងៃ អាទិត្យ ទី 0១ ខែធ្នូ ឆ្នាំ ២០១៣ ត្រូវ​នឹង ថ្ងៃ ១៤ រោច ខែកត្តិក ឆ្នាំម្សាញ់ បញ្ច​ស័ក ព​.​ស​. ២៥៥៧ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦២ ឆ្នាំ​” ។​

យោងតាម​លិខិត​រំលែក​ទុក្ខ​នេះ​ដដែល បាន​បញ្ជាក់ថា “​លោក វិញ វ៉េ​ត មាន​ដើមកំណើត​នៅ​ភូមិ ព្រៃ​ជាប់ ស្រុក ជ្រោ​យញរ ខេត្ត​ពល​លាវ កម្ពុជា​ក្រោម និង លោក ជា​សកម្មជន​មួយរូប​បាន បំរើ សង្គម​ខ្មែរក្រោម តាំងពី​គាត់​មកដល់ ជំរុំ​ជន ភៀសខ្លួន​នៅ​ទល់ដែន​ខ្មែរ​-​សៀម​ម្ល៉េះ រហូតមកដល់​សហរ​ដ្ឋ ។ ជាពិសេស គាត់​បាន ជួយ យ៉ាង សកម្ម នៅក្នុង សង្គម​ខ្មែរក្រោម​នៃ​ជួរ​ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​” ។​

សារលិខិត​បាន​បន្ត​ទៀ​ថា ៖ “ អាត្មាភាព​យើងខ្ញុំ ជា​គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម  សូម​ចូលរួម មរណ ទុក្ខ​យ៉ាង ក្រៀមក្រំ ដល់​លោកស្រី វិញ វ៉េ​ត នាម​ដើម ថាច់ ធី​ហៀ​ង និង​បុត្រ​ធិ​តា ព្រមទាំង លោក វិញ វ៉េ​ន ជា​បង​បង្កើត ហើយ និង​អ្នក ស្រី​សឺ​ង ធី​នឹ​ត ជា​បងថ្លៃ​ដែលជា​សមាជិកា គណៈកម្មការ​នាយ​កស​ហ​ព័ន្ធ​” ៕​

លោក វិញ វ៉េត (ស្ដាំបំផុត) ថតរូបជាមួយថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក វិញ វ៉េត (ស្ដាំបំផុត) ថតរូបជាមួយថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ។