សហព័ន្ធខ្មែរកម្ពុជាក្រោមនៅអឺរ៉ុប នឹងប្រារព្ធខួប ៦៥ ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ

លោក ថាច់ វៀន អ្ធធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ វៀន អ្ធធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។

យោងតាមសេចក្ដីជូនដំណឹងមួយ តាមរយៈសារអ៊ីម៉ែលពី លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជា ក្រោម បានបញ្ជាក់ ថា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅអឺរ៉ុប នឹងប្រារព្ធខួប ៦៥ ឆ្នាំ នៃទិវាសិទ្ធិ មនុស្ស អន្តរជាតិ ១០ ធ្នូ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៣ ខាងមុខនេះ ។

យោងតាមសេចក្ដីជូនដំណឹងនេះដដែល លោក ថាច់ វៀន បាន បញ្ជាក់ថា ពិធីនេះ នឹងប្រារព្ធនៅ វត្តពោធិវង្ស ដែលមាន លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួម ផង ដែរ ។

តាមសេចក្ដីជូនដំណឹងនេះ លោក ថាច់ វៀន បានបញ្ជាក់ថា “លោក ថាច់ ងុក ថាច់ ដែលកំពុងមាន បេសកកម្មនៅអឺរ៉ុប មានបំណងចង់មកថ្វាយបង្គំព្រះសង្ឃ និង ជួបបងប្អូនរួមជាតិ នៅពេលនេះ ដើម្បី ប្តូរយោបល់គ្នា អំពីស្ថានភាពនយោបាយ សព្វថ្ងៃ នៅក្នុងប្រទេសជាតិ” ។

ចុងបញ្ចប់នៃសេចក្ដីជូនដំណឹងនេះ លោក ថាច់ វៀន តាមនាមឲ្យគណៈកម្មការបុណ្យ ក៏បានអំពាវនាវ ដល់ពលរដ្ឋខ្មែរ ទាំង អស់ចូល រួមពិធីនេះឲ្យបានកុះករ “ដើម្បីដើម្បីធ្វើបុណ្យរំឭកខួបនេះជាមួយគ្នា, រឹត ចំណងមិត្តភាពឲ្យបានគង់ វង់ល្អ, ពិភាក្សាស្ថានភាពនយោបាយនៅក្នុងស្រុក និងចែករំលែក កុសល ផលបុណ្យតាមសទ្ធារៀងៗខ្លួន” ៕

ចុចស្ដាប់ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅអឺរ៉ុប នឹងប្រារព្ធខួប ៦៥ ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ