ទីក្រុងហាមិតុន, ប្រទេសកាណាដា
-ពិធីករ ដោយលោក លី ចឿន
ចាប់ផ្តើម៖
ម៉ោង៖ ៨ និង ៣០ នាទីព្រឹក ម៉ោងនៅទីក្រុងហាមិតុន, ប្រទេសកាណាដា
សមសភាពចូលរួម៖
លោក តោ គឹម ថុង អធិបតី, លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ, ព្រះតេជ ព្រះគុណ ធីធី ធម្មោ ព្រះអគ្គលេខាធិការ, លោកព្រឹទ្ធាចារ្យ ចៅ រៀប ប្រធានសភាព្រឹទ្ធារ្យ, លោក ថាច់ សេ ប្រធាន សភាតំណាង, លោក ត្រឹង ម៉ាន់ រិន នាយកផែនការ, លោក ត្រឹង យ៉ាប់ នាយករដ្ឋបាល, លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិ ផ្នែកកិច្ចការបទេស, លោកស្រី សឺង ធី ណិត ប្រធានស្រ្តី, លោក ចៅ សេរី ប្រធានយុវជន, លោក ចៅ សេរី ហេរញ្ញឹក, លោក សឺង ហួរ អធិបតីរង និង លោក បណ្ឌិត ឃូភើ ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធ និងលោក ថាច់ វៀន តំណាងទ្វីបអឺរ៉ុប ពីប្រទេស បារាំង រួមនឹងប្រធានតំបន់, សាខា, ទីក្រុង ព្រមទាំងសមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម អញ្ជើញទៅសហរដ្ឋអាមេ រិក, កាណាដា, បារាំង ជាដើម ប្រមាណជិត ២០០ នាក់ ។
-ឧទ្ទិសនាមោភ្ញៀវកិត្តិយដោយ លោក ថាច់ សារុម ប្រធានសហព័ន្ធ ប្រចាំប្រ ទេសកាណាដា ។
-ស្វាគមន៍ភ្ញៀវកិត្តិយសដោយលោក ថាច់ ដែក ប្រធានគណៈកម្មការ វត្តខ្មែរ កម្ពុជាក្រោម ។
-ស្វាគមន៍ភ្ញៀវកិត្តិយរបស់ លោក កៀង គីម ប្រធានសមាគមខ្មែរក្រោម ប្រចាំ ក្រុងតូនរ៉នតូន ប្រទេស កាណាដា ដោយមានយោបល់ខ្លី គឺសួរសុខទុក្ខបងប្អូន ជនរួមជាតិ នៅគ្រប់ទិសទី ។
-គោរពទង់ជាតិ ដោយអ្នកស្រី គឹម រស្មី (កែវ កញ្ញា) ចំរៀងដោយផ្ទាល់។
-គោរពវិញ្ញាណក្ខ័ន្ធវីរបុរស ច្រៀងផ្ទាល់ដោយ អ្នកស្រី ថាច់ ឡេនី។
-បណ្ឌិត Cooper ទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងអំពីសិទ្ធិ មនុស្ស និងសកម្មភា សហព័ន្ធនៅអាស៊ី ក្នុងនោះមានការចូលរួមប្រជុំវេទិកា អាស៊ានជាដើម កាលពីខែមិថុនាកន្លង ទៅ ។ លោក បណ្ឌិតបានបញ្ជាក់ថា ថ្មីៗ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានជំនួបជាមួយព្រះ សង្ឃជាសមណនិស្សិត ខ្មែរក្រោម នៅប្រទេសថៃ និងជំនួបមន្រ្តីក្រសួងការបរទេសនៅកាណាដា កាល ពីថ្ងៃទី ៧-៨ សីហានេះ ជាពិសេសបានថ្លែងអំណរគុណ និងរាយការណ៍បន្ថែម អំពីការសុំ ចូលជាសមាជិក សេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក់ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១២ ។
-លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធ ធ្វើរបាយការណ៍រយៈពេល ៨ ឆ្នាំកន្លងទៅ គឺ ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២១ ក្នុងនោះបានបង្ហាញ រូបថត នៃសកម្មភាពជាច្រើន… ដូច ជាថតរូបអនុស្សាវរីយ៍ ជាមួយមន្រ្តីសិទ្ធិ មនុស្ស, មន្រ្តីក្រសួងការបរទេស, និងស្ថាប័នអន្តរជាតិ មួយចំនួនផងដែរ ។
លោកប្រធានប្រតិបត្តិ បានបញ្ជាក់ថា៖ សហព័ន្ធខ្មែរកម្ពុជាក្រោម មានសេចក្តី សង្ឃឹមគឺ ដោយ បងប្អូនជនរួមជាតិទាំងអស់ មានទឹកចិត្តតស៊ូ និងមានគុណ ធម៌ក្នុងការតស៊ូ ដោយមាន សច្ចៈ ខន្តី កតញ្ញូ ក្នុងខ្លួនរៀងៗខ្លួន។ ហើយលោក ថាច់ ង៉ុក ថាច់ មានក្តីសង្ឃឹម ដោយឈរទាំងលើគោល ជំហរគឺ ធ្វើត្រូវ គិតត្រូវ និងគោលការណ៍អន្តរជាតិ។ បន្ថែមពីនោះលោកប្រធានប្រតិបត្តិ បានអំពាវ នាវ ចំពោះសមាជិក-កាទាំងអស់ ចូលរួមគាំទ្រ ចលនាសហព័ន្ធទាំងអស់គ្នា ដើម្បី ជំរុញឱ្យចលនា តស៊ូទទួលបានជោគជ័យ។ ជាពិសេសបងប្អូនខ្មែរក្រោម ត្រូវតែ ចេះរួបរួមគ្នា និងសាមគ្គីគ្នាជា ថ្លុងមួយ… ។
-លោក ត្រឹង យ៉ាប់ នាយករដ្ឋបាល សហព័ន្ធបានធ្វើរបាយការណ៍ អំពី ថវិកា ចំណូលនិងចំណាយ ជំនួសលោក ចៅ សេរី ហេរញ្ញិកសហព័ន្ធ ។
វេទិកាសំណួរ-ចំលើយ៖ ស្តីពីអង្គការសេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រ ជាប្រជាតិ ។ លោក ថាច់ ង៉ុក ថាច់ និងលោក បណ្ឌិត ឃូភើ បានបកស្រាយអំពីផលប្រ យោជន៍នៃអង្គការអន្តរ ជាតិមួយនេះ ហើយពេលនេះយើងមិនបានជាប់ជាសមា ជិកក៏ពិតមែន តែយើងអាចនៅមាន ឱកាស និងមានសង្ឃឹម ព្រោះប្រទេស មហាអំណាចគេបានបោះឆ្នោតគាំទ្រយើងក្នុងនោះមាន សហរដ្ឋអាមេរិក និងបារាំងជាដើម….។
-ពេលល្ងាច៖
ដឹកនាំដោយលោកព្រឹទ្ធាចារ្យ ឡឹម ខាយ
លោក ថាច់ សេ ប្រធានសភាតំណាង អ្នកតែងតាំងច្បាប់ និងជាចែងលក្ខន្តិកៈ សម្រាប់សហព័ន្ធ បានអាន នូវច្បាប់បោះឆ្នោត និងប្រកាសអំពីសមសភាពបេក្ខជន ឈរឈ្មោះបោះឆ្នោត សម្រាប់អាណត្តិទី៩ ជូនអង្គមហាសន្និបាត…។
លោក តោ គឹម ថុង អធិបតី បានប្រកាសរំលាយគណៈកម្មការចាស់ ដើម្បី ជ្រើសរើសគណៈកម្មការថ្មី។
បេក្ខជនឈរឈ្មោះបោះឆ្នោតនិងការប្តេជ្ញាចិត្ត សម្រាប់អាណត្តិទី៣
ទី១-លោក ចៅ រៀប បានថ្លែងប្តេជ្ញាចិត្តថា នឹងបន្តសកម្មភាពបន្ថែមទៀត ដើម្បី ធ្វើឱ្យខ្មែរក្រោមរស់….។
ទី២-លោក ថាច់ សេ ប្រធានសភាតំណាង មានមោទនភាព បានចងក្រង សៀវភៅ មួយក្បាល ក្រោមចំណងជើងថា ទុក្ខខ្មែរក្រោម។
ទី៣-លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងអំពីប្រវត្តិនៃការតស៊ូរបស់សហព័ន្ធ…. ការតស៊ូ របស់សហព័ន្ធ នឹងបានទទួល ជោគជ័យនាពេលឆាប់ៗ ខាងមុខ។
ទី៤-លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា យើងខ្ញុំកើតក្នុងត្រកូលជាតិ និយម… កាលណាយើង មានមោទនភាពថា យើងជាខ្មែរក្រោម គឺខ្មែរក្រោម យើងមិន ស្លាប់ទេ…. មានតែសហព័ន្ធមួយគាត់ ដែលជំរុញឱ្យយួនជិតទល់ ច្រក…. យើង នឹងចូលស្រុកក្នុងពេលខាងមុខឆាប់ៗខាងមុខ…។
-ទី៥-លោក ថាច់ ង៉ុក ថាច់ មានប្រសាសន៍ថា៖ មិនចង់ឃើញខ្មែរក្រោម ស្លាប់បន្ត ទៀត…. ជៀសវាងមិន ឱ្យខ្មែរក្រោម និងខ្មែរ ស្លាប់ដោយសារយួន ឬសត្រូវ…… ចង់ឃើញវត្តមានខ្មែរក្រោម លើឆាកអន្តរជាតិ…
-ទី៦-លោក ត្រឹង យ៉ាប់ មានប្រសាសន៍ថា៖ មូលហេតុអ្វីខ្មែរក្រោម វេទនា នៅក្នុង ស្រុកយួន… ស្រាវជ្រាវសួរចាសទុំ អំពីប្រវត្តិខ្មែរក្រោម… សូមបងប្អូន ជនរួមជាតិ ងើបឈរឡើង ដើម្បីទាមទារសិទ្ធិសេរីភាព ពីវៀតណាម។
ទី៧-លោក សឺង ហួរ បងប្រុសលោក សឺង ទួន អតីតប្រធានប្រតិបត្តិ…. លោក ប្រសាសន៍ថា៖ សិទ្ធិមនុស្សលើពិភពលោក គឺជាសិទ្ធិរបស់ខ្មែរក្រោម។
ទី៨-លោក ថាច់ វៀន ពីអឺរ៉ុប៖ រៀបរាប់អំពីប្រវត្តិផ្ទាល់ខ្លួន នៃការសិក្សា និងស្ម័គ្រ ចិត្តបំរើសហព័ន្ធ តាំងពីដំបូង… ព្រមទាំងធ្វើរបាយការណ៍អំពីសកម្ម ភាពសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទ្វីបអឺរ៉ុប….។
លោក ថាច់ សេ ប្រកាសអំពីតំណាងប្រទេស និងតំណាងសាខា ឬសមាជិក-កា នៃសហព័ន្ធ នៅតាម បណ្តាប្រទេស, ទ្វីប, រដ្ឋ នានា ជុំវិញភិភពលោក មាន សិទ្ធិបោះឆ្នោត ជ្រើសរើសបោះឆ្នោតគណៈកម្មការ នាយកសហព័ន្ធ។
គណៈកម្មការរៀបចំការបោះឆ្នោតអាណត្តិទី៣រួមមាន៖
ទី១- លោក យស់ សារុន ជាប្រធាន
ទី២- លោក ត្រឹង ជី ជាអនុប្រធាន
ទី៣- លោក ថាច់ ស៊ីចាន់ អគ្គពិនិត្យ
ទី៤- លោកស្រី ថាច់ សុផល សមាជិក
ទី៥- លោក សុខ នីម លេខាធិការ
ទី៦- លោក ថាច់ គារ សមាជិក
ទី៧- លោក ឡឹម ខាយ ឃោសនិក
លោក ឡឹម ខាយ ប្រកាសលទ្ធផលនៃការបោះឆ្នោត៖
លោក ថាច់ វៀន ទទួលសំឡេងឆ្នោត ចំនួន ៦៩ សន្លឹក
លោក ថាច់ ង៉ុក ថាច់ ទទួលបានសំឡេង ចំនួន ៨៧ សន្លឹក
លោក ចៅ រៀប ទទួលបានសំឡេង ចំនួន ៦៤ សន្លឹក
លោក ថាច់ សេ ទទួលបានសំឡេង ចំនួន ៦៥ សន្លឹក
លោក ប្រាក់ សេរីវុឌ្ឍ ទទួលបានសំឡេងចំនួន ៦៧សន្លឹក
លោក ត្រឹង ម៉ាន់រិន ទទួលបានសំឡេង ចំនួន ៦៥ សន្លឹក
លោក ត្រឹង យ៉ាប់ ទទួលបានសំឡេង ចំនួន ៦៥ សន្លឹក
លោក សឺង ហួរ ទទួលសំឡេងចំនួន ៥៨ សន្លឹក
—(នៅថ្ងៃស្អែកនឹងប្រកាសសមសភាពគណៈកម្មកាដឹកនាំថ្មី សម្រាប់អាណត្តិ ទី៣……..)
ព្រះតេជព្រះគុណ ធីធី ធម្មោ បានមានសង្ឃដិកា ចំណាប់អារម្មណ៍ជុំវិញ អង្គមហាសន្និបាត និងត្រេកអរ ចំពោះទឹកចិត្តព្រះសង្ឃ និងសមាជិក-កា ដែល មានស្មារតីស្នេហាជាតិ ដើម្បីទាមទារសិទ្ធិសេរីភាព…. ជាពិសេសព្រះតេជព្រះ គុណ ធីធី ធម្មោ បានសង្កត់ធ្ងន់ថា ព្រះសង្ឃក៏មានតួនាទីចូលរួមចំណែកក្នុង ការកិច្ចសង្គមជានិច្ចកាល។ ក្រៅពីនោះ ព្រះតេជព្រះគុណ ធីធី ធម្មោ បាន បង្ហាញអំពីសកម្មភាព ដែលព្រះអង្គ បាននិមន្តទៅចូលរួមបុណ្យវិសាខបូជា អន្តរជាតិ នៅទីក្រុងបាងកក និងដំណើរទស្សនកិច្ច នៅកម្ពុជាក្រោម កាលពី ពេលថ្មីៗនេះ។
អង្គមហាសន្និបាតសកល លើកទី ៩ បានបញ្ចប់នៅថ្ងៃទី ១ នៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ប្រកប ដោយភាតរភាព និងស្មារតីស្នេហាជាតិខ្ពស់។
—————————-ចប់ថ្ងៃទី ១——————————–