ព្រះតេជគុណ អស់លោក នាក់ នាង មិត្ត អ្នកស្តាប់វិទ្យុ សំឡេងកម្ពុជាក្រោម ជាទីគោរពរាប់អាន។ កាលពី ថ្ងៃទី ១៤កុម្ភៈ កន្លងទៅថ្មីៗនេះ ទន្ទឹម នឹងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពី ជម្លោះព្រំដែនកម្ពុជា-សៀមនោះ ថ្នាក់ដឹកនាំសហព័ន្ធ ខ្មែរកម្ពុជាក្រោម ដែលមានអ្នកស្រី ស៊ឺន ធីណិត បាន ដឹកនាំខ្មែរក្រោម ១ក្រុម ឆ្ពោះទៅកាន់ មុខទីស្នាក់ការ អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ីវយ៉ក់ ដើម្បីគាំទ្រ គោលជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដំណោះ ស្រាយ រឿងជម្លោះព្រំដែនខ្មែរ-ថៃ តាមយន្តការត្រីភាគី គឺមានភាគីខាងអង្គការសហប្រជាជាតិចូលរួម។ ជុំវិញបញ្ហានេះ សូមស្តាប់លោក ហៅ ឈួនលីរាយការណ៍៖ .