សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងបើកកិច្ចប្រជុំប្រចាំឆ្នាំ២០០៩ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបន្តធ្វើសកម្មភាពយ៉ាង មមាញឹក ដែលទាក់ទិនទៅនឹងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង លើ ឆាកអន្តរជាតិ ក្នុងទិសដៅតែមួយគត់ គឺទាមទារសិទ្ធិសេរីភាព និងជំនឿសាសនាខ្មែរ នៅកម្ពុជា ក្រោម ពីរបបអាណានិគមយួនកុម្មុយនីស្តបច្ចុប្បន្ន។
កិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ និងអាទិត្យ ទី១២-១៣ ខែធ្នូ ឆ្នាំ២០០៩ ខាងមុខនេះ នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក។
របៀបវារៈនៃកិច្ចប្រជុំនោះរួមមាន ៖
– របាយការណ៍ប្រចាំឆ្នាំ២០០៩។
– ផែនការឆ្នាំ២០១០។
– បន្តសកម្មភាពទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង។
– វគ្គសិក្សាកិច្ចការរដ្ឋបាល និងការដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ លោក តោ គឹម ថុង អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម និងថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងប្រធានតំបន់ ប្រធានសាខា សមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម អញ្ជើញទៅពីបណ្តារដ្ឋនានា ជុំវិញសហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និងប្រទេសបារាំងផងដែរ។.