សហព័ន្ធខ្មែរកម្ពុជាក្រោម បើកមហាសន្និបាតប្រចាំឆ្នាំ ស្តីពី ដំណើរឆ្ពោះទៅកាន់មាតុភូមិ នៅសហរដ្ឋអាមេរិក

ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបន្តធ្វើសកម្មភាពយ៉ាង មមាញឹក ដែលទាក់ទិនទៅនឹងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង លើ ឆាកអន្តរជាតិ ក្នុងទិសដៅតែមួយគត់ គឺទាមទារសិទ្ធិសេរីភាព និងជំនឿសាសនាខ្មែរ នៅកម្ពុជា ក្រោម ពីរបបអាណានិគមយួនកុម្មុយនីស្តបច្ចុប្បន្ន។
មហាសន្និបាតប្រចាំឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ និង អាទិត្យ ទី១២-១៣ ខែធ្នូ ឆ្នាំ២០០៩ ខាងមុខនេះ នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក។
របៀបវារៈនៃមហាសន្និបាតនោះរួមមាន ៖
– របាយការណ៍ប្រចាំឆ្នាំ២០០៩។
– ផែនការឆ្នាំ២០១០។
– បន្តសកម្មភាពដំណើរឆ្ពោះទៅកាន់មាតុភូមិ។
– វគ្គសិក្សាកិច្ចការរដ្ឋបាល និងការដឹកនាំសហព័ន្ធ។
សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតនោះ ក៏មានវត្តមាន លោក តោ គឹម ថុង អធិបតី សហ ព័ន្ធខ្មែរកម្ពុជាក្រោម និងថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងប្រធានតំបន់ ប្រធានសាខា សមាជិក-កា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អញ្ជើញទៅពីបណ្តារដ្ឋនានា ជុំវិញសហរដ្ឋអាមេរិក កាណាដា និង ប្រទេសបារាំងផងដែរ។.