ដើម្បីអបអរសាទរទិវារំឭកខួបឆ្នាំទី៦០ ថ្ងៃបង្កើតច្បាប់សិទ្ធិមនុស្សសកល សហព័ន្ធខែ្មរកម្ពុជា ក្រោម នឹងរៀបចំគំរោង ដង្ហែក្បួនព្យុះហយាត្រាសន្តិភាព និងអុជទៀនជ័យ នៅមុខសាលាក្រុង San Francisco.តាងនាមសហព័ន្ធខែ្មរកម្ពុជាក្រោម សូមធ្វើសេចក្តីអំពាវនាវដល់បងប្អូនជនរួមឈាមខែ្មរ នៅគ្រប់ មជ្ឈដ្ឋាន មេត្តាចូលរួមដង្ហែក្បួនព្យុះហយាត្រាសន្តិភាព និងអុជទៀនជ័យ សម្តែងនូវសុឆន្ទៈមនសិការ ជាតិ ក្នុងការទាមទារសិទ្ធិសេរីភាព និងគោរពសិទ្ធិមនុស្ស ជូនប្រជាពលរដ្ឋខែ្មរក្រោមរាប់លាននាក់កំពុងរស់នៅ ក្រោមនឹមអាណានិគមយួនបច្ចុប្បន្ន និងថ្កោលទោសចំពោះរបបគ្រប់គ្រងក្រុងហាណូយ ដែលប្រើអំណាច ផ្តាច់ការ ជិះជាន់ រំលោភ បំពាន សិទ្ធិខែ្មរក្រោម ជាពិសេសដើម្បីឆ្លុះបញ្ចាំងនូវការតស៊ូដោយអហឹង្សាលើ ឆាកអន្តរជាតិ របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ក្នុងទិសដៅ សិទ្ធិស្វ័យសម្រេច វាសនាខ្លួនដោយខ្លួនឯង ។កម្មវិធីនឹងប្រព្រឹត្តិទៅវេលាម៉ោង 7:00PM – 9:00 PM នៅថ្ងៃសៅរ៏ ទី២៨ ខែមិថុនា ឆ្នាំ២០០៨ ដោយមាន វត្តមាន ប្រធាន ប្រតិបត្តិ, ប្រធានតំបន់, ប្រធានសាខា, សមាជិក សមាជិកា នៃសហព័ន្ធខែ្មរកម្ពុជាក្រោម, វិទ្យាស្ថានសិទ្ធិមនុស្ស រដ្ឋហាវ៉ៃ, អង្គការលើកលែងទោសអន្តរជាតិ, អង្គការក្រៅរដ្ឋាភិបាលផែ្នកសិទ្ធិមនុស្ស ព្រមទាំងឥស្សរជនខែ្មរអ្នកស្នេហាជាតិ ជាច្រើនរូបទៀត អញ្ជើញចូលរួមជាវាគ្មឹន និងថ្លែងសុន្ទរកថា ស្តីពី សិទ្ធិមនុស្ស នាឧកាសនោះផងដែរ។ គួររំឭកថា នេះជាឆ្នាំទី៣ ដែលសហព័ន្ធខែ្មរកម្ពុជាក្រោម បានរៀបចំឡើងនៅកណ្តាលទីក្រុង San Francisco ចំណែកឯនៅលើទឹកដី កម្ពុជាក្រោមសព្វថ្ងៃ រដ្ឋាភិបាលអាណានិគមយួនកុម្មុយនីស្ត មិន អនុញ្ញាត្តឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋខែ្មរក្រោម ដង្ហែក្បួន ព្យុះហយាត្រាសន្តិភាព ឬក្រោកឡើងតវ៉ាដោយ អហឹង្សាចំពោះបញ្ហាអ្វីមួយនោះបានឡើយ។ព័ត៌មានបន្ថែមសូមទំនាក់ទំនងប្រធានគណៈកម្មការរៀបចំទូរស័ព្ទលេខ៖ (៤០៨) ៩២៣២១៦៦moni0916@gmail.com joshua@hawaii.edu unitedkk@gmail.com.