ដោយៈ សឺង សុជាតិ
សហព័ន្ធខែ្មរកម្ពុជាក្រោម ដែលជាចលនាតស៊ូដោយអហឹង្សា លើឆាកអន្តរជាតិ ដើម្បីស្វែងរក សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ទើបបញ្ចប់សន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងឡង់ប៊ិច រដ្ឋកាលី ហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០០៩ កន្លងទៅថ្មីៗនេះ។
ថ្នាក់ដឹកនាំកំពូល ប្រធានតំបន់ ប្រធានសាខា សមាជិក-កា នៃសហព័ន្ធខែ្មរកម្ពុជាក្រោម និងបង ប្អូនជនរួមជាតិ និមន្ត-អញ្ជើញទៅពីបណ្តាទីក្រុង និងរដ្ឋមួយចំនួន នៅជុំវិញសហរដ្ឋអាមេរិក-កាណាដា និងប្រទេសបារាំងជាដើម ប្រមាណជាង១០០អង្គ-រូប បានចូលរួមធ្វើសន្និបាតប្រចាំឆ្នាំ ដើម្បីធ្វើរបាយ កាណ៏ និងពិភាក្សាគ្នា ជុំវិញ ផែនការបន្តមហាយាត្រាឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម ក្រោមអធិបតី ភាព លោក នឹង ស៊ីន ឧត្តម ទីប្រឹក្សាសហព័ន្ធខែ្មរកម្ពុជាក្រោម និងកិច្ចឧទ្ទិសនាមភ្ញៀវកិត្តិយសជិតឆ្ងាយ ដោយ លោក ថាច់ ហុង អនុប្រធានតំបន់ភូមិភាគខាងជើង នៃសហរដ្ឋអាមេរិក។
សន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខែ្មរកម្ពុជាក្រោម បានចាប់ផ្តើមតាមរបៀបវារៈ នៅវេលាម៉ោង៩ព្រឹក ដោយកិច្ចស្វាគមន៏អង្គមហាន្និបាតយ៉ាងកកក្តៅ ពីលោក ថាច់ រមនី ប្រធានសមាគមខ្មែរក្រោម នៅឡង់ ប៊ិច និងពិធីស្មឹងស្មាធិ៏ គោរពព្រះវិញ្ញាណក្ខ័ន្ធ-វិញ្ញាណក្ខ័ន្ធ ព្រះវីរសមណៈ-វីរបុរសជាតិ ទាំងពីរគណៈ ប្រ កបដោយស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តម។
លោកព្រឹទ្ធាចារ្យ ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខែ្មរកម្ពុជាក្រោម បានថ្លែងអំពីសកម្ម ភាព ចលនា តស៊ូ ដោយអហឹង្សា ក្នុងដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម និងយុទ្ធសាស្រ្តរើសអើង ពូជសាសន៏របស់បក្សកុម្មុយនីស្តយួនសព្វថ្ងៃ ទៅលើប្រជាពលរដ្ឋខែ្មរក្រោម ដូចជា បំផ្លាញសាលារៀន, វត្តអារាម, កាត់ផ្តាច់ទំនាក់ទំនងរវាងខែ្មរនិងខែ្មរ, សម្លាប់មេដឹកនាំខែ្មរ, បំបាត់ពូជសាសន៏ខែ្មរ និងបញ្ជូន ជនជាតិយួនឲ្យទៅរស់នៅក្នុងភូមិខែ្មរជាដើម។
ទាក់ទិននឹងរបាយកាណ៏របស់ប្រធានសភាព្រឹទ្ធាចារ្យនោះ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខែ្មរកម្ពុជាក្រោម បានថ្លែងអំពីសកម្មភាពរបស់សហព័ន្ធខែ្មរកម្ពុជាក្រោម កាលពីឆ្នាំ២០០៨ ប្រ គេន-ជំរាបជូនអង្គសន្និបាត ដើម្បីបានជ្រាបនូវលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត ចំពោះការតស៊ូ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិ និងផែនការដំណើរឆ្ពោះទៅកាន់មាតុភូមិ នាឆ្នាំ២០០៩។
លោក ថាច់ វៀន ប្រធានសហព័ន្ធខែ្មរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ថ្លែងអំពីសកម្មភាពផ្សេងៗ ក្នុងនោះ មានការបង្កើតវត្តខែ្មរក្រោមនៅប្រទេសបារាំង, បញ្ជូនក្រុមយុវជនទៅសិក្សាវគ្គសិទ្ធិមនុស្ស, ពង្រីកសាខាសហព័ន្ធ និងធ្វើបាតុកម្មអហឹង្សា ប្រឆាំងជាមួយនឹងរដ្ឋាភិបាលយួន នៅទីក្រុងស្សឺណែវ ជាពិសេសផែនការសម្រាប់ឆ្នាំ២០០៩ របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ប្រចាំទ្វីបអឺរុប នាដើមខែមិថុនា ខាងមុខនេះ នឹងរៀបចំពិធីតាំងពិព័ណខែ្មរក្រោម និងទិវាខែ្មរក្រោម ជាលក្ខណៈអន្តរជាតិ នៅទីក្រុង បារីស ប្រទេសបារាំងជាអាទិ៏។
អង្គសន្និបាតបានប្រពឹត្តទៅក្នុងស្មារតីស្នេហាជាតិ និងពិភាក្សា ប្តូរយោបល់គ្នា យ៉ាងលំអិត ចំពោះ ផែនការ សម្រាប់ឆ្នាំ២០០៩ របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ដើម្បីជំរុញនូវសកម្មភាព ចលនា តស៊ូ ដោយ អហឹង្សាលើឆាកអន្តរជាតិ ក្នុងទិសដៅស្វែងរកសិទ្ធិសេរីភាព ជំនឿសាសនា ពីរបបអាណានិគមយួន បច្ចុប្បន្ននោះ អង្គសន្និបាតបានចេញសេចក្តីសម្រេចចំនួន៥ចំណុចគឺ៖
១/ ពង្រឹងការទំនាក់ទំនងផ្ទៃក្នុង និងសង្គមក្រៅ។ ២/ យុទ្ធសាស្រ្តស្វែងរកថវិកា។ ៣/ ទិវាកម្ពុជា ក្រោម (រំលឹកខួប៦០ឆ្នាំ ថ្ងៃបាត់បង់ទឹកដី ថ្ងៃទី៤ ខែមិថុនា)។ ៤/ កិច្ចទំនាក់ទំនងអន្តរជាតិ។ ៥/ សន្និបាត ប្រចាំឆ្នាំ២០០៩ នៅទីក្រុងសាន់ហូសេ្ស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
សូមជំរាបជូនថា អង្គសន្និបាតប្រចាំឆ្នាំបានបញ្ចប់នៅថ្ងៃដដែល នាវេលាម៉ោង៥ល្ងាច ដោយមាន សេចក្តីរាយការណ៏ និងផែនការឆ្នាំ២០០៩ ពីថ្នាក់ដឹកនាំ ប្រធានតំបន់, ប្រធានសាខា, ប្រធានគណៈ កម្មាធិការយុវជន, ប្រធានកីឡា, ប្រធានផលិតកម្ម, ស្ថាប័នអគ្គហេរញ្ញឹក, វិទ្យុ, ព្រឹត្តិប័ត្រ និងសារពត៌មាន
ដែលបាន ផ្សព្វផ្សាយ និងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងបុព្វហេតុបំរើជាតិ មាតុភូមិកម្ពុជាក្រោម ក្រោមការដឹកនាំ ដ៏ឆ្នើម របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ដែលជាចលនា តស៊ូ ទាមទារ សិទ្ធិសេរីភាព និងជំនឿសាសនា ជូនបងប្អូនជនជាតិដើមខ្មែរក្រោម រាប់លាននាក់ ដែលកំពុងរស់នៅ ក្រោមរបបគ្រប់ គ្រងក្រុងហាណូយ សព្វថ្ងៃ។.