សហព័ន្ធខែ្មរកម្ពុជាក្រោមជំរុញឲ្យព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ HR3096

ដោយៈ VOKK
នៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងហើយ សហព័ន្ធខែ្មរកម្ពុជាក្រោម បានរៀបចំកិច្ចប្រជុំវិសាមញ្ញមួយ នៅរដ្ឋញូចើស៊ីសហរដ្ឋ
អាមេរិក ស្តីពីផែនការឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម និងយុទ្ធសាស្រ្តនយោបាយអហិង្សាលើឆាកអន្តរជាតិ ដើម្បីស្វែងរកការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ក្នុងទិសដៅជំរុញឲ្យរដ្ឋាភិបាលយួនកុម្មុយនីស្តគោរពសិទ្ធិមនុស្ស សេរីជំនឿសាសនា និងពិសេសជំរុញឲ្យព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ HR3096 ។
លោកប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិសហព័ន្ធខែ្មរ
កម្ពុជាក្រោម ទទួលបន្ទុកកិច្ចការបរទេសបានឲ្យដឹងថា សហព័ន្ធខែ្មរកម្ពុជាក្រោម បានទាមទារសុំឲ្យសមាជិករដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក បន្តពិនិត្យនូវការរំលោភសិទ្ធិមនុស្សនៃអាជ្ញាធរក្រុងហាណូយ ដោយមានវិធានការច្បាស់លាស់ សម្រាប់ប្រទេសប្រកាន់របបកុម្មុយនីស្តយួនផ្តាច់ការមួយនេះ ។
លោកអនុប្រធានប្រតិបត្តិ បានបញ្ជាក់ទៀតថា សហព័ន្ធខែ្មរកម្ពុជាក្រោម បានជូននូវភស្តុតាងនៃការបង្ខាំង អតីតព្រះគ្រូចៅអធិការវត្តភ្នំឌិនខាងជើង ស្រុកគិរីវង្ស ខេត្តតាកែវ និងការចាប់ដាក់គុកព្រះសង្ឃខែ្មរក្រោម ៥ អង្គផ្សេងទៀតនៅខេត្តឃ្លាំង ដោយរួមទាំងស្រ្តីខែ្មរក្រោមពីរនាក់ទៀតនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែលត្រូវអាជ្ញាធរយួនប្រើអំពើហិង្សា រួចចាប់ដាក់គុកយ៉ាងអយុត្តិធម៌បំផុតនោះ ។
លោក បា្រក់ សេរីវុឌ្ឍ បានអំពាវនាវសុំឲ្យពលរដ្ឋខែ្មរទាំងអស់ក្នុងសហរដ្ឋអាមេរិក ជួយផ្តល់ការគាំទ្រដោយសុំឲ្យមានការគាំទ្រពីសមាជិកព្រឹទ្ធសភាពីគ្រប់រដ្ឋអនុម័តលើគម្រោងច្បាប់លេខ ៣០៩៦ ដែលគម្រោងច្បាប់មួយនេះ តម្រូវឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួន
អនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលជាផលប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋខែ្មរ កំពុងរស់នៅលើទឹកដីកម្ពុជាក្រោមបច្ចុប្បន្ន។
លោកប្រាក់ សេរីវុឌ្ឍ បានមានប្រសាសន៍ថា ច្បាប់លេ ០៣៩៦ គឺត្រូវបានបោះឆ្នោតជាប់ផែ្នកខាងតំណាងរាស្រ្តហើយ ប៉ុន្តែនៅផែ្នកខាងព្រឹទ្ធសភាមិនទាន់បានបោះឆ្នោតទទួលស្គាល់ ហើយគេនឹងបោះឆាប់ ៗ នេះ ។ ហើយឆ្លៀតឱកាសនេះ លោកសុំឲ្យប្រជាពលរដ្ឋខែ្មរយើងទូទៅ ទាំងមិត្តភក្តិបរទេសទាំងអស់ ដែលមានការអាណិតអាសូរចំពោះបងប្អូនខែ្មរក្រោម មេត្តាជួយអំពាវនាវទៅសមាជិកព្រឹទ្ធសភារបស់ខ្លួននៅតាមរដ្ឋនីមួយ ៗ ព្រោះក្នុងរដ្ឋនីមួយ ៗ មានសមាជិកព្រឹទ្ធសភា ២ នាក់ តំណាងរដ្ឋប្រចាំនៅវ៉ាស៊ីនតោន ឌីស៊ីនេះ ឲ្យគេបោះឆ្នោតឲ្យច្បាប់ HR3096 បានជាប់ ។ លោក ប្រាក់ សេរីវុឌ្ឍ ឲ្យដឹងទៀតថាប្រសិនជាច្បាប់នេះជាប់ គឺថាការគាបសង្កត់ទៅលើសេដ្ឋកិច្ចប្រទេសយួននឹងមានឥទ្ធិពលយ៉ាងខ្លាំង ដែលយួនត្រូវតែបន្ទន់ឥរិយាបថគោរពេ ព្រោះច្បាប់ហ្នឹងយួនត្រូវជាប់លក្ខខ័ណ្ឌក្នុងរឿងផ្សេង ៗ ។
ទាក់ទិននឹងសហព័ន្ធខែ្មរកម្ពុជាក្រោម កំពុងស្វែងរកការអន្តរាគមន៍ពីសហគមន៏អន្តរជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសយៀកណាមនោះ លោក សុន ឆ័យ តំណាងរាស្រ្តស្រុកខែ្មរ បានមានគម្រោងការចុះទៅសួរសុខទុក្ខ ព្រះតេជគុណ ទឹម សាខន នាបំណាច់ខែកញ្ញាខាងមុខនេះ ក្រោយពីពីមានរបាយការណ៍ថា ព្រះតេជគុណ ទឹម សាខន កំពុងតែជាប់ឃុំខ្លួននៅក្នុងផ្ទះ បន្ទាប់ពីអាជ្ញាធរយួនបានដោះលែងចេញពីពន្ធនាគារ ។
លោក សុន ឆ័យ អ្នកតំណាងរាស្រ្តគណៈបក្សសម រង្ស៊ី បានមានប្រសាសន៍ប្រាប់សារព័ត៌មានបរទេសថា លោកនឹងធ្វើដំណើរជាមួយក្រុមគ្រួសារព្រះតេជគុណ ទឹម សាខន ចុះទៅកម្ពុជាក្រោម ក្រោយពីការយឺតយ៉ាវនៃការឆ្លើយតបតាមសំណើររបស់លោកពី តំណាងស្ថានទូតយួនប្រចាំនៅកម្ពុជា……………។
លោកបានឲ្យដឹងថា លោកបានដាក់លិខិតរបស់លោកស្នើជាផ្លូវការទៅស្ថានទូតយួនប្រចាំក្នុងប្រទេសកម្ពុជា កាលពីថៃ្ងទី ៨ ខែកញ្ញាកន្លងទៅថ្មី ៗ នេះ ប៉ុនែ្តលោកមិនទាន់បានទទួលចម្លើយជាផ្លូវការនៅឡើយទេពីស្ថានយួននោះ ។ លោក ទ្រិន បាកាំ មន្រ្តីអ្នកនាំពាក្យរបស់ស្ថានទូតយួន បានមានប្រសាសន៍ប្រតិកម្មថា ការធ្វើដំណើររបស់លោក សុន ឆ័យ នោះ អាចធ្វើទៅបានលុះត្រាណាមានការអនុញ្ញាតត្រឹមត្រូវ ។
លោក អាង ច័ន្ទឬទ្ធិ ប្រធានអង្គការខែ្មរកម្ពុជាក្រោមការពារសិទ្ធិមនុស្សបានមានប្រសាសន៍បញ្ជាក់ដែរថា លោក ទឹម សាខន កំពុងតែត្រូវបានជាប់ឃុំឃាំងនៅក្នុងផ្ទះ ក្នុងខេត្តមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម ឬហៅថាយៀតណាមខាងត្បូងសព្វថ្ងៃ ។ លោក អាង ច័ន្ទឬទ្ធិ បានឲ្យដឹងថា………….. ។
គួររំលឹកថា របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០០៧ របស់ក្រសួងការបទេសសហរដ្ឋអាមេរិក បានថ្លែងថាព្រះតេជគុណ ទឹម សាខន ជាមួយនឹងសកម្មជនយួនមួយចំនួន បានបាត់ខ្លួនស្ងាត់ ៗ នៅពេលនោះគឺជារឿងនយោបាយ ហើយពួកគេបានទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរយួន ។ សហព័ន្ធនៅបន្តជំរុញឲ្យព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់លេខ ៣០៩៦ ដើម្បីងាយស្រួលដាក់គំនាបដល់រដ្ឋាភិបាយួន ។ ម្យ៉ាងទៀត គេមិនដឹងមូលហេតុអ្វីឡើយ ដែលធ្វើតំណាងស្ថានទូតយួនប្រចាំនៅកម្ពុជា ចេះតែមានចេតនាមិនឆ្លើយតបទៅនឹងក្រុមមន្រ្តីសិទ្ធិមនុស្សអង្គការ-សមាគមខ្មែរនៅកម្ពុជា ដើម្បីបានចុះទៅសួរសុខទុក្ខព្រះតេជគុណ ទឹម សាខន ៕.