សម្រែកស្រ្តីខ្មែរក្រោម

នៅថ្ងៃទី ៨មិនាខាងមុខនេះ គឺជាទិវាសិទ្ធិនារី អន្តរជាតិ ដែលជាខួបលើកទី ១០០។ ហើយ ពេលនេះ នារីទូទាំងសាកលោកទាំងមូល បាន នឹងកំពុងត្រៀមខ្លួនរៀបចំ អបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មិនា។ នៅប្រទេស កម្ពុជា អង្គការស្រ្តីខ្មែរកម្ពុជាក្រោម ក៏បាន ត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បី អបអរសាទរ នៅទិវា ៨មិនានេះ ទន្ទឹម នឹងនេះដែរ ស្រ្តីខ្មែរក្រោម នៅéបរទេស មិនត្រឹមតែបាន ត្រៀមលក្ខណៈអបអរសាទរ ទិវា ៨មិនានោះទេ ពួកគាត់ បានថែមទាំង ចូលរួមឈឺចិត្ត ជាមួយ នឹងបងប្អូនស្រ្តីខ្មែរក្រោម ហើយពួគាត់ក៏បានសម្តែង ការលើកទឹកចិត្ត ចំពោះស្រ្តីខ្មែរក្រោម​ មួយចំនួន នៅដែនដីកម្ពុជាក្រោម ដែលហ៊ានក្រោកឡើងតស៊ូរ ដើម្បីទាមទារសិទ្ធិសេរីភាព ហើយ នឹងក៏បានស្ងើចសរសើរ ដល់អង្គការស្រីខ្មែរក្រោម នៅព្រះរាជាណាចក្រកម្ពុជា ដែលបានត្រៀមលក្ខណៈរៀបចំកម្មវិធីអបអរសាទរ ទិវា ៨មិនា។ ដោយឡែកសម្រាប់ស្រ្តីខ្មែរក្រោម ដែលកំពុងរស់ នៅក្នុងនឹមដែកនៃរបប់កុម្មុយនិស្តយួន ទាំងពីដើមរៀងមក ពួកគាត់មិនដែលបានរៀមចំទិវាសិទ្ធិនារី ៨មិនានោះទេ កុំថាឡើយ នារីខ្មែរក្រោម ដែលកំពុងរស់ នៅមាតុភូមកម្ពុជាក្រោមភាគច្រើន គាត់ស្ទើរតែមិនដឹងថាតើ ថ្ងៃ ៨មិនានោះ ជាថ្ងៃអ្វីឡើយ។ ព័ត៌មានលំអិត សូមស្តាប់ លោក ហៅ ឈួនលីរាយការណ៍៖

.