
នៅថ្ងៃពុធ ទី ០៥ ខែកុម្ភៈ ខាងសប្ដាហ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅតាមប្រ ទេស នានា ក្នុងទ្វីបអ៊ឺរ៉ប នឹងជួបជុំគ្នាធ្វើបាតុកម្មនៅមុខការយាល័យ អង្គការសហ ប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ដើម្បីប្រតិកម្មនឹងរដ្ឋាភិបាលវៀតណាម ដែលបានរំលោភសិទ្ធិលើពលរដ្ឋ ខ្មែរក្រោមនៅកម្ពុជាក្រោម ។ ការធ្វើបាតុកម្មនេះ ស្របពេលដែលតំណាងរដ្ឋាភិបាលវៀតណាមចូលបំភ្លឺការពារ របាយការណ៍សិទ្ធិ មនុស្សរបស់ខ្លួន នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស នាថ្ងៃទី ០៥ ខែកុម្ភៈ នេះ ។
មុនពេលការធ្វើបាតុកម្មនេះ លោក ហៅ ឈូន លី បានធ្វើកិច្ចសន្ទនាខ្លីមួយ ជាមួយ លោក ត្រឹង សារ៉ុង ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអ៊ឺរ៉ុប អំពីគម្រោង បាតុ កម្ម នេះ ដែលមានខ្លឹមសារដូចតទៅ៖
ចុចស្ដាប់