ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១១នៅទីស្នាក់ការកណ្ដាល នៃសម្ព័ន្ធសមណ និស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីបុណ្យផ្កា រស្មីសាមគ្គី ប្រមូលបច្ច័យ សម្រាប់ជួយដោះ ស្រាយផ្នែកឯកសារ មានធ្វើលិខិត ឆ្លងដែន និងដោះស្រាយ មធ្យោបាយផ្សេងៗទៀត ដើម្បីបញ្ជូនព្រះសង្ឃ ចំនួន ១០អង្គ ទៅ សិក្សាថ្នាក់ បរិញ្ញាបត្រ និងផ្នែកបាលី នៅក្រៅទេស។ ទន្ទឹម នឹង បញ្ជូនព្រះសង្ឃទៅសិក្សា នៅក្រៅប្រទេស សម្ព័ន្ធ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នឹងរួមចំ ណែក ជួយដល់សមណនិស្សិតចំនួន ១៧អង្គ នៅក្នុងប្រទេសទៀត (បន្តជួយព្រះសង្ឃ ចំនួន ៧អង្គ ពីឆ្នាំ ២០១០ និងជួយព្រះសង្ឃ បន្ថែមចំនួន ១០អង្គទៀត នៅឆ្នាំ ២០១១នេះ)។
ពិធីបុណ្យនោះ មានពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ចូលរួមយ៉ាងមហោឡា រិកអធិកអធម ចាប់តាំងពីម៉ោង ១៤និង៣០នាទី ល្ងាចមានរៀប ចំវិធីទទួលពុទ្ធ បរិស័ទជាហូរហែ ដល់ម៉ោង១៦ និង៣០នាទីរៀប ចំកម្មវិធីនមស្សការ សមាទានសីល និមន្តព្រះសង្ឃចំរើន ព្រះបរិត្ត ជាពិសេសទៀតនោះ បាននិមន្តព្រះសង្ឃ សំដែងធម្មវិសេស ទេសនាគ្រែពីរទៀតរ ហូតដល់ម៉ោង ១៩និង៥០នាទី យប់ទើបចប់កម្ម វិធីបុណ្យ៕ អត្ថបទ៖ UKKBS