សម្ព័ន្ធសមណ និស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធី ជូនអំណោយ ដល់កុមារ និងនិស្សិតកំព្រា

មិត្តអ្នកស្តាប់ជាទីមេត្រី នៅវេលាព្រឹកថ្ងៃអាទិត្យទី ១៦ ខែមករា ឆ្នាំ ២០១១ សម្ព័ន្ធសមណ និស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីជូនអំណោយ ដល់ កុមារនិងនិស្សិតកំព្រា នៅទីស្នាក់ការកណ្តាលរបស់ ខ្លួន នាវត្តបទុមវតី កុដិលេខ ១៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កុមារនិងនិស្សិត កំព្រាទាំង នោះខ្លះនៅ វត្តបទុមវតី កុដិលេខ១៧នោះ តែម្ដងនិងខ្លះ ទៀតមកពីវត្តមហា មន្ត្រី កុដិលេខ១៣, វត្តលង្កា កុដិលេខ១៦ និងវត្តឧណ្ណាលោម កុដិលេខ៤៦។ កុមារ និងនិស្សិត ទាំងនោះ ហេតុ ដែលពួកគេបាន មកស្នាក់នៅក្នុងវត្ត ពីព្រោះពួក គេភាគច្រើនជាកូនកំព្រា អ្នកខ្លះ មាន ឪពុកគ្មានម្តាយ អ្នកខ្លះមាន ម្ដាយគ្មានឪ ពុកនិងអ្នកខ្លះ ទៀតគ្មានទាំងម្ដាយ និងគ្មានទាំង ឪពុកទៀតផង ដូច្នេះទើបពួកគេបានមករស់ នៅក្នុងវត្ដ ក្រោមអាណាព្យា បាលរបស់ព្រះសង្ឃ។ ព័ត៌មានបន្ថែម សូមស្តាប់លោក ហៅ ឈួនលី រាយការណ៍ដូចតទៅ៖

Texte alternatif

.