![]() |
កិច្ចប្រជុំរបស់ UKKBS ដើម្បីបញ្ជូនសមណនិស្សិតខ្មែរក្រោមទៅសិក្សានៅប្រទេសថៃ ។ |
កាលពីថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៣ សម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រជុំដំណាច់ខែ មេសា និងធ្វើកម្មពិធីបញ្ជូនព្រះសង្ឃ ចំនួន១៤ព្រះអង្គទៅសិក្សា នៅប្រទេសថៃ នៅការិយាល័យកណ្តាល កុដិ ១៧ វត្ត បទុវតី សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ក្រោមអធិ បតី ភាពនៃព្រះតេជ ព្រះគុណ កែ អ៊ុក ប្រធានស្តីទីនៃសម្ព័ន្ធ សមណនិស្សិតនិស្សិតខ្មែរកម្ពុជាក្រោម ដោយបានចូលរួម ប្រគេនចង្ហាន់ ពីព្រះតេជព្រះគុណ គឹម ហឿង សុវណ្ណ គង់នៅវត្តសុវណ្ណមុនីសាគរខ្មែរក្រោម ប្រទេសនូវែលហ្សេ ឡងដ៏ មួយអន្លើដោយសមាជិក/ជិកា និងបរិស័ទនានា នៅកម្ពុជាផងដែរ។
សមាសភាពចូលរួមមាន ក្រុមប្រឹក្សាភិបាល ប្រធានស្តីទី ហេរញ្ញិក ប្រធានការិល័យ ប្រធានតំណាង តាមតំបន់ សមាជិក សមាជិកា ព្រះតេជព្រះគុណ គឹម ហឿង សុវណ្ណប្រទេសនូវែលហ្សេឡងដ៏ និងបងប្អូនខ្មែរក្រោម ប្រមាណជា ៧០អង្គ/រូប។
ពិធីនេះ ពេលព្រឹកម៉ោង ៨:០០ដល់ ១១:៣០នាទីព្រឹកមាន រៀបចំចង្ហាន់ប្រគេនព្រះសង្ឃចំនួន៥៥អង្គ និងធ្វើសាសន និយមកិច្ចតាមព្រះពុទ្ធសាសនា មានដារបង្សុកូល ឧទ្ទិស កុសលជូនវីរសមណ វីរបុរស គ្រប់ជំនាន់ដែលបានបូជាកាយ ថ្វាយជីវិតជួនជាតិ សាសនា។
ពេលល្ងាចចាប់ពីម៉ោង ១៤:០០ដល់ ១៧:១៥នាទី បើកកម្ម ពិធីប្រជុំដំណាចខែ មេសា និងពិភាក្សាអំពីការបញ្ជូន ព្រះសង្ឃ ទៅសិក្សានៅប្រទេសថៃ។ ក្នុងកិច្ចប្រជុំនេះ ព្រះ តេជព្រះគុណ ថាច់ សាង អនុប្រធានការិយាល័យ សន្តិសុខ ជាពិធីករ បានឡើងអានរបៀបវារៈជូនអង្គប្រជុំទាំងស្រុងឲ្យ បានជ្រាប។
កិច្ចចាប់ផ្តើម មាននមស្សការដោយព្រះតេជព្រះគុណ កែ អ៊ុក ប្រធានស្តីទីនៃសម្ព័ន្ធ បន្ទាប់ពីនោះ ព្រះតេជ ព្រះគុណពេជ្រ បុន ថន រីការាយស្វាគមន៍ចំពោះវត្តមានរបស់គណ កម្មការ សមាជិក សមាជិកា និងភ្ញៀវកិត្តិយលដែលបាន ចូលរួមពីគ្រប់ទិសទី។
កិច្ចបន្តរបាយការណ៍ ហេរញ្ញិក និងប្រធានការិយាល័យ ទាំង ៦ ។ ក្នុងនោះដែរ លោក កៃ ចាន់ សុធា ប្រធានការិយាល័យ សិក្សាធិការ បានមានប្រសាសន៍ អំពីការបញ្ជូនព្រះសង្ឃ និមន្តទៅសិក្សានៅប្រទេសថៃ ឆ្នាំនេះមានចំនួន ១៤ ព្រះ អង្គ។ លោក បានមន្តទៀតថា ការរៀបចំឯកសារឆ្នាំនេះមាន ការលំបាក ជាងពីឆ្នាំកន្លងហើយ ដូចជាការធ្វើលិខិតឆ្លងដែន យកមិន បានតាមការកំណត់ ដោយសាតែមាន ការឈប់ សម្រាក ក្នុងរដូវចូលឆ្នាំខ្មែរ យើងអត់បានគិតពីថ្ងៃឈប់ សម្រាកនោះ វាធ្វើឲ្យមានការយឺតយាវ ក្នុងពេលដែលយើង ត្រូវបញ្ជូនព្រះសង្ឃទៅសិក្សា។ ចំណែកឯលិខិតឆ្លងដែនដែលព្រះសង្ឃ កាន់មកពីប្រទេស វៀតណាម ក៏មានបញ្ហាផងដែរ គេត្រូវការឲ្យយើងមាន លិខិតបញ្ជាក់ពីសាលារៀននៅប្រទេសថៃ មាន អ្នកធានា ឬ មានបច្ច័យ ៦០០$ ដុល្លាអាមេរិកទើបអាចចូលទៅប្រទេស គេបាន។
ព្រះតេជព្រះគុណ កែ អ៊ុក ក៏បានលើកឡើងត្រួសៗអំពី កិច្ចការធ្វើដំណើររបស់ព្រះសង្ឃ ដែលទៅសិក្សានៅប្រទេស ថៃ ដំណើរចេញភ្នំពេញទៅដល់ព្រំដែនខ្មែរ-ថៃ មានប្រធាន សម្ព័ន្ធ នៅប្រទេសថៃមករងចាំទទួលនៅព្រំដែន និងចាត់ ចែងបញ្ជូនព្រះអង្គណា ត្រូវទៅខេត្តឈៀងម៉ៃ ប៉ុន្មានអង្គ ខេត្តផ្សេងៗទៀត មានបញ្ជី ដែលបានរៀបចំហើយស្រេច ទៅតាមឈ្មោះដែលបានផ្ញើជូនទៅ។
ព្រះតេជព្រះគុណ គឹម សុខ ដែលបាននិមន្តទៅសិក្សានៅ ប្រទេសថៃ ឆ្នាំទី ៣ បានលើកឡើង អំពីបញ្ហាខ្លះជូនព្រះអង្គ ដែលនឹងត្រៀមខ្លួនទៅសិក្សានៅទីនោះ យើងនិមន្តទៅ ប្រទេសគេមុនដំដូង វាមាន ភាពប្លែកខ្លះៗ តាំងពីទីកន្លែង ស្នាក់នៅ របៀបរបបឆាន់ចុក ទាំងភាសាទំនាក់ទំនង យើងអត់ទាន់ចេះ ហេតុនេះ ត្រូវប្រឈមនឹងបញ្ហាអស់នោះ ប៉ុន្តែភាពលំបាកប៉ុណ្ណេះ យើងត្រូវធ្វើការតស៊ូពុះពារ មិនត្រូវ រាថយ ឬបោះបង់ចោលសាលាឡើយ។
លោក សឺន សែត ក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍ថា អាហារូបករណ៍ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរ កម្ពុជាក្រោមប្រមូលមកហើយជូនព្រះអង្គពេលនេះ មិនមានបំណងអ្វីក្រៅពីចង់ឲ្យព្រះសង្ឃ គ្រប់អង្គនិមន្ត ទៅសិក្សា បានសម្រេចជោគជ័យនោះទេ ។
ព្រះតេជព្រះគុណ ថាច់ សារេត តំណាងឲ្យសមណនិស្សិត ទាំង ១៤ ព្រះអង្គដែលត្រូវនិមន្ត ទៅសិក្សាប្រទេសថៃ បានឡើងថ្លែង នូវអំណរគុណ និងធ្វើការផ្តាជ្ញាចិត្តថា ខ្ញុំកុណាអាត្មាភាពមានសេចក្តី រីករាយយ៉ាងក្រៃលែង និង អរគុណចំពោះសម្ព័ន្ធ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលបានផ្តល់អាហា រូបករណ៍ដល់ខ្ញុំព្រះករុណាអាត្មាភាពទាំងអស់អង្គ ហើយនឹង កត់ត្រាចងចាំនូវសគុណ ទាំងអស់នេះ ទុកក្នុងដួងហឫទ័យ ជានិច្ច។ ខ្ញុំព្រះករុណាទាំងអស់អង្គផ្តេជ្ញាយកចិត្តទុកដាក់ខិតខំសិក្សា រៀនសូត្រ និងជួយថែរក្សានូវតម្លៃ វប្បធម៌របស់ខ្មែរកម្ពុជាក្រោម ដូចពាក្យសុភាសិតពោលថា ទន់ភ្លន់រឹងប៉ឹង រឹងត្អឹងទន់ខ្សោយ។ ចុងបញ្ជប់ប្រគេនឯកសារដល់ព្រះសង្ឃទាំង ១៤ ព្រះអង្គ និងបូកសរុបលទ្ធផលដោយប្រធានស្តីទី ព្រមទាំងផ្សាយ មេត្តាធម៌ ដល់សព្វសត្វ បិទអង្គប្រជុំទាំងស្រុងនៅវេលា ម៉ោង ១៧:១៥នាទី ៕ ដោយ UKKBS