សម្ព័ន្ធសមណនិស្សិតខ្មែរក្រោមនៅថៃជ្រើសរើសប្រធានថ្មី

សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរក្រោមនៅប្រទេស (KKBSU) ទើបតែបានបោះ ឆ្នោតជ្រើសប្រធាន អាណត្តិទី ៣ កាលពីថ្ងៃទី ២៩ ខែមីនា ម្សិលមិញនេះ ក្រោយ ពីប្រធានអាណត្តិទី ២ នៃអង្គការរបស់ សមណនិស្សិតខ្មែរក្រោមមួយនេះ បានប្រកាសលា តំណែង ដើម្បីទៅបន្តការសិក្សា នៅប្រទេសឥណ្ឌា ។ ប្រភពពីគណៈកម្មការសម្ព័ន្ធសមណនិស្សិត និស្សិត ខ្មែរក្រោម នេះ បានប្រាប់ សារ ព័ត៌មាន ព្រៃនគរ តាមរយៈ Skype នៅថ្ងៃទី ៣០ ខែមីនា នេះថា ព្រះតេជព្រះតេព្រះ គុណ មាស សាវៀន (សុមេធោ) ត្រូវបានជាប់ជាប្រធានអង្គការមួយនេះ ។ ប្រភពបានបន្តទៀតថា គណៈកម្មការអាណត្តិទី ៣ នៃសម្ព័ន្ធសមណ និស្សិតខ្មែរ ក្រោមមួយនេះ នឹងបន្តផែនការជម្រុញឲ្យមានព្រះសង្ឃខ្មែរក្រោមនៅកម្ពុជាក្រោម និងនៅកម្ពុជា បានមកបន្តការសិក្សា នៅប្រទេសថៃឲ្យកាន់ច្រើនឡើង ៕ ប្រភព៖ សារព័ត៌មាន ព្រៃនគរ