ភ្នំពេញៈ សមាគមព្រះសង្ឃពុទ្ធសាសនាខ្មែរកម្ពុជា ក្រោម បានផ្ញើលិខិតទៅកាន់ស្ថាប័នចំនួន ៤ នៅចុង សប្ដាហ៍នេះ ដើម្បីស្នើឲ្យស្ថាប័នទាំងនោះអន្តរាគន៍នាំ យកព្រះសង្ឃកម្ពុជាក្រោមម្នាក់ ឲ្យវិលទៅកាន់វត្ត អារាមរបស់ព្រះអង្គ និងស្វែងរកយុត្តិធម៌សម្រាប់ព្រះ អង្គ ក្រោយពីព្រះសង្ឃអង្គនោះ ត្រូវបានគេបណ្តេញ ចេញពីវត្តកាលពីដើមខែវិច្ឆិកានេះ។
ប្រធានសមាគម ព្រះសង្ឃពុទ្ធសាសនាខ្មែរកម្ពុជា ក្រោម លោក កាន សុផាណារិទ្ធ ដែលក៏ជាតំណាង នៃអង្គការ និងសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាផង នោះ បានបញ្ជូនលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងសម្ដេចសង្ឃរាជ នៅថ្ងៃទី២៤ ខែវិច្ឆិកាកន្លងមកនេះ ដើម្បីស្វែងរកអន្តរាគមន៍ជួយឲ្យ ព្រះចៅអធិការវត្តមុនីវ័ន្ត បានវិលត្រឡប់ទៅអារាម របស់ព្រះអង្គវិញ។ ព្រះតេជគុណ ជា សុវណ្ណាភូមិ ព្រះចៅអធិការវត្តមុនីវ័ន្ត ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានគេបណ្ដេញចេញពីវត្តទាំងបង្ខំ កាលពីដើមខែវិច្ឆិកានេះ ដោយពុំមានហេតុផលអ្វីសោះ។ ប្រភព៖ ភ្នំពេញបុស្តិ័