រយៈពេលជាប់ទោសរបស់សកម្មជនការពារដីធ្លីខ្មែរកម្ពុជាក្រោម លោក ចៅ ហេន ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសវៀតណាម មកទល់ពេលនេះជិតផុតអាជ្ញាយុកាលនៃទោសហើយ។ ប៉ុន្តែក្រុមគ្រួសាររបស់លោកមិនទាន់ដឹងនៅឡើយទេថា តើអាជ្ញាធរវៀតណាមនឹងដោះលែងលោកឲ្យមានសេរីភាពឡើងវិញ ឬយ៉ាងណាទេ?
ទាក់ទិនទៅនឹងភាពមិនច្បាស់លាស់នេះ បានជំរុញឲ្យតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម មានគម្រោងនឹងដាក់លិខិតអន្តរាគមន៍ទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋាភិបាលវៀតណាម ដើម្បីសុំឲ្យដោះលែងលោក ចៅ ហេន ឲ្យមានសេរីភាពឡើងវិញ។ សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា៖