ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ១៧ ខែវិច្ឆិកា កន្លងទៅនេះ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលមានមួលដ្ឋាននៅវត្តសាមគ្គីរង្សី ទីក្រុង ភ្នំពេញ បានជូនប្រាក់ដល់ស្ត្រីមានផ្ទៃពោះទុគ៌ត នៅក្នុងប្រទេសប្រទេសកម្ពុជា ចំនួន ២០ នាក់ ក្នុងម្នាក់ បានប្រាក់ ៧០ ដូល្លារ សម្រាប់ ឆ្លងទន្លេ និងអំណោយមួយចំនួន ដូចជាអង្ក ប្រេងកូឡា និង ត្រីខកំប៉ុង ជាដើម ។

ឋិតនៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។ រូបថត៖ លី ឈូន
ចុចស្ដាប់ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមជួយប្រាក់ ដល់ស្រ្តីទុគ៌តមានផ្ទៃពោះនៅស្រុកខ្មែរ
អ្នកស្រី សោម ផារី អាយុ ២០ ឆ្នាំ ស្ត្រីដែលមកទទួលអំណោយបានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ខ្លួនមាន អារម្មណ៍ ភ័យ អរ ពេលបានទទួលអំណោយពីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ។
ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាអនុប្រធានសមាគមព្រះសង្ឃខ្មែរ កម្ពុជា ក្រោម ជាអ្នកចាត់ចែងអំណោយនេះ បានថ្លែងថា អំណោយបានមកតាមរយៈ ព្រះតេជព្រះគុណ កាន សុផាណារិទ្ធ ប្រធានសមាគម ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលសព្វថ្ងៃ ព្រះអង្គកំពុងគង់នៅសហរដ្ឋអាមេរិក ហើយបានបវារណា លុយទាំងនេះពី សប្បុរសជន នៅក្រៅប្រទេស ។
ព្រះតេជព្រះគុណ កាន សុផាណារិទ្ធ បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យព្រះអង្គជួយដល់ស្ត្រីទុរគត មានផ្ទៃពោះ ទាំង នោះថា ព្រោះកន្លងមក មានស្ត្រីខ្មែរជាច្រើនរូប បានស្លាប់នៅមុខមន្ទីរពេទ្យ ព្រោះពេទ្យ មិនមើលដោយ សារគ្មានលុយ ៕
ខាងក្រោមជារូបថតពិធីជូនប្រាក់ និងអំណោយដល់ស្ត្រីទុគ៌តមានផ្ទៃពោះនៅស្រុក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
រូបថត៖ លី ឈូន