ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ស្ត្រីខ្មែរទីក្រុង Petersburg នៃរដ្ឋ Florida នៅថ្ងៃសៅរ ទី ០៨ ខែមីនា នេះ បាននាំគ្នាប្រារព្ធកម្មវិធី “ទិវា នារីអន្តរជាតិ” ដើម្បីចូលរួមក្នុងការលើកតម្កើងសិទ្ធិស្ត្រីខ្មែរ ។ កម្មវិធីនេះ រៀបចំដោយសមាគមខ្មែរក្រោម នៅក្នុងតំបន់មួយនេះ ។

ចុចស្ដាប់ Khmer Wonman in Flrorida
អ្នកស្រី គឹម ឡាយ ប្រធានស្ត្រីខ្មែរ ប្រចាំរដ្ឋ Florida ដែលបានចូលរួមចាត់ចែងក្នុងកម្មវិធីមួយនេះ បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម អំពីគោលបំណងនៃការប្រារព្ធពិធីនេះថា ពិធីនេះធ្វើឡើង ដើម្បីឲ្យស្ត្រី ខ្មែរនៅ ក្នុងពិភពលោកភ្ញាក់រឭកដឹងខ្លួនថា ស្ត្រីក៏មានសិទ្ធិដូចបុរសដែរ ។ អ្នកស្រីបានបន្តទៀតថា ដោយ ឃើញស្ រ្តីខ្មែរក្រោមនៅកម្ពុជាក្រោមរងទុក្ខវេទនា ដោយរដ្ឋាភិបាលវៀតណាម ធ្វើទុក្ខម្នេញមានការចាប់ដាក់ពន្ធនា គារជាដើម ទើបអ្នកស្រីផ្ដួចផ្ដើមឲ្យមានកម្មវិធីមួយនេះឡើង ដើម្បីជួបជុំគ្នាមក ភាក្សាគ្នាថា តើក្រុមស្ត្រីរបស់ ពួកគាត់ អាចជួយអ្វីខ្លះដល់ស្ត្រីខ្មែរនៅកម្ពុជាក្រោម និងនៅប្រទេសកម្ពុជា ដែលកំពុងជួបការលំបាក ។
(សំឡេង)
អ្នកស្រី ឡឹម បុប្ផា បានមានប្រសាសន៍ថា នៅសហរដ្ឋអាមេរិក ស្ត្រីមានសិទ្ធិសេរីភាពពេញលេញ ដូចបុរស ដែរ ហើយស្ត្រីមិនត្រូវបានរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញឡើយ ខណៈដែលនៅប្រទេសកម្ពុជាស្ត្រីត្រូវ បានរដ្ឋា ភិបាលធ្វើទុក្ខបុកម្នេញរៀងរាល់ថ្ងៃ ។
អ្នកស្រីបានបន្តទៀតថា កម្មវិធីនេះ វាមានសារៈសំខាន់ ក្រៅពីធ្វើឲ្យស្ត្រីខ្មែរយល់ពីសិទ្ធិ និងកាតព្វកិច្ច របស់ ខ្លួនពួកគាត់ ក៏អាចរៃអង្គាសថវិកាគ្នា ដើម្បីជួយដល់ស្ត្រីខ្មែរក្រីក្រ និងរងគ្រោះដោយការរំលោភសិទ្ធិ មនុស្ស ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា និង នៅដែនដីកម្ពុជាក្រោម ផងដែរ ។
(សំឡេង)
អ្នកស្រី ប៉ុល ហន្ថា បានថ្លែងថា អ្នកស្រីចូលរួមកម្មវិធី “ទិវាសិទ្ធិស្ត្រី” នេះ ដោយឃើញនៅស្រុកខ្មែរ ស្ត្រីត្រូវ បានរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញយ៉ាងព្រៃផ្សៃ ក្នុងនោះ មានស្ត្រី បឹងកក់ ជាដើម ដែលផ្ទុយពីសហរដ្ឋអាមេរិក ស្ត្រីមានសិទ្ធិពេញលេញគ្រប់បែបយ៉ាង ។ អ្នកស្រីបន្តថា ការចូលរួម របស់អ្នកស្រី ជាសារអំពាវនាវមួយផ្ញើទៅដល់ស្ត្រីខ្មែរដទៃទៀតក្នុងពិភពលោក ឲ្យចូលរួមក្នុងទិវានេះឲ្យ កាន់តែច្រើនឡើង ព្រោះទិវានេះ ជាឱកាសមួយដែលពិភពលោកបានផ្ដល់សិទ្ធិដល់ស្ត្រីឲ្យមានសិទ្ធិដូច បុរសដែរ ។

ស្ត្រីខ្មែរក្រោម នៅកម្ពុជាក្រោម មិនមានសិទ្ធិប្រារព្ធពិធីបុណ្យ “ទិវាសិទ្ធិនារីអន្តរជាតិ” ដូចពលរដ្ឋខ្មែរក្រោម នៅក្រៅប្រទេសទេ ។ ជាពិសេស ពួកគាត់តែងត្រូវបានរដ្ឋាភិបាលវៀតណាមធ្វើទុកបុកម្នេញ ចាប់ដាក់ពន្ធ នាគារ ដោយគ្មានច្បាប់ការពារឡើយ ។ នេះបើតាមការអះអាង របស់ អ្នកស្រី កៀង សូធី ប្រធានគណៈកម្ម ការ យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលរួមក្នុងកម្មវិធីមួយដែរនោះ បានប្រាប់វិទ្យុសំឡេងកម្ពុជា ក្រោម នៅថ្ងៃនេះ ។
អ្នកស្រី កៀង សូធី បានបន្តទៀតថា សព្វថ្ងៃ មានស្ត្រីខ្មែរក្រោមពីររូប ត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ដាក់ពន្ធនាគារ ដោយគ្រាន់តែពួកគាត់ជួយទូងស្គរក្នុងវត្តព្រៃជាប់ ដើម្បីជំទាស់នឹងអាជ្ញាធរវៀតណាម ចូលមកវត្តចាប់ព្រះសង្ឃផ្សឹក ។
(សំឡេង)
អ្នកស្រី កៀង សូធី បានបន្តទៀតថា ក្រៅពីប្រារព្ធពិធីបុណ្យនេះ ស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែ ចូលរួមរាល់សកម្មភាពអន្តរជាតិ ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិស្ត្រីខ្មែរក្រោម នៅដែនដីកម្ពុជា ក្រោម ក្នុងនោះ មានចូលថ្លែងការណ៍ នៅក្នុងគណៈកម្មការអង្គការលុបបំបាត់ការរើសអើងលើស្ត្រី ហៅកាត់ ថា CEDAW នៃអង្គការសហប្រជាជាតិ ផងដែរ ។
សូមជម្រាបថា ទិវានារីអន្តរជាតិ ជាទិវាសកល ប្រារព្ធឡើងដើម្បីអបអរសមិទ្ធផល ដែលស្ ត្រីទទួលបាន ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម ទាំងពីអតីតកាល បច្ចុប្បន្នកាល និង ទៅថ្ងៃអនាគត ។ ឆ្នាំនេះ ជាខួប ១០៣ ឆ្នាំ នៃទិវាមួយនេះ ។ ទិវានេះ បានកកើតឡើងដោយចលនា នយោបាយទាមទារសិទ្ធិស្មើ ភាពរវាងបុរសនិងស្ត្រី ៕