សមត្ថកិច្ច​ខ្មែរ​បាញ់រះ​គ្រាប់​ពិត បណ្ដាល​ឲ្យ​បាតុករ ៤ នាក់​ស្លាប់ ៣៧ របួស

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ក្រុម​សមត្ថកិច្ច​ខ្មែរ នៅ​ថ្ងៃ​សុក្រ​នេះ បាន​បាញ់រះ​គ្រាប់​ពិតជា​ច្រើន​គ្រាប់ ក្នុងការ​បង្ក្រាប​លើ​ក្រុមអ្នកតវ៉ា​នឹង សមត្ថកិច្ច នៅ​សួន ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង របួស​ជាច្រើន​នាក់ ។ អង្គការ សង្គម​ស៊ីវិល មើលឃើញថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់តែ​អាក្រក់​ទៅៗ ។​

អ្នកត្រូវគ្រាប់កំាំភ្លើងត្រូវបានបាតុករអូសចេញទៅក្រៅក្រោយពីការបាញរះរបស់ប៉ូលិសខ្មែរ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤  ។
អ្នកត្រូវគ្រាប់កំាំភ្លើងត្រូវបានបាតុករអូសចេញទៅក្រៅក្រោយពីការបាញរះរបស់ប៉ូលិសខ្មែរ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤ ។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ៤ នាក់​ស្លាប់ ៣៧ នាក់​រងរបួស ក្នុងការ​ប៉ះទង្គិច​គ្នា​ខ្លាំង មួយ​រវាង​សមត្ថកិច្ច និង​ក្រុមអ្នកតវ៉ា នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ។​

អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ ថា តាម​ព័ត៌មាន​ពី​ក្រុមការងារ​របស់លោក​ចុះទៅ​ស្រាវជ្រាវ​នៅតាម​មន្ទីរពេទ្យ​ធំ ​ចំនួន ៣ គឺ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ មន្ទីរពេទ្យ រុស្ស៊ី និង​មន្ទីរពេទ្យ​លោកសង្ឃ ឲ្យ​ដឹងថា មាន​មនុស្ស ៤ នាក់​ស្លាប់ ក្នុងនោះ​មាន​ក្មេងស្រី​អាយុ ១៧ ឆ្នាំ​ជា​សិស្ស ម្នាក់​ផង និង​មាន​អ្នករងរបួស​ធ្ងន់ និង​ស្រាល​ចំនួន ៣៧ នាក់ កំពុង​សម្រាក​ព្យាបាល ។​

លោក​សោកស្ដាយ​ចំពោះ​អំពើហិង្សា​ឃោរឃៅ​របស់​សមត្ថកិច្ច​ទៅលើ​ក្រុមអ្នកតវ៉ា ហើយ​ថា ស្ថានភាព​តានតឹង​ផ្នែក ន​យោ បាយ ដែល​ទាល់​រក​ច្រក​មិន​ចេញ និង​ការប្រើ​ហិង្សា​របស់​សមត្ថកិច្ច បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់​ជា​បន្តបន្ទាប់ កំពុង​ធ្វើ​ឲ្យ ស្ថាន ភាព សិទ្ធិមនុស្ស​នៅ​កម្ពុជា រឹតតែ​អាក្រក់​ទៅៗ ។​

អ្នកត្រូវគ្រាប់កំាំភ្លើងត្រូវបានបាតុករអូសចេញទៅក្រៅក្រោយពីការបាញរះរបស់ប៉ូលិសខ្មែរ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤  ។
អ្នកត្រូវគ្រាប់កំាំភ្លើងត្រូវបានបាតុករអូសចេញទៅក្រៅក្រោយពីការបាញរះរបស់ប៉ូលិសខ្មែរ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤ ។
បាតុករបង្ហាញគ្រាប់ពិត ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤ ។
បាតុករបង្ហាញគ្រាប់ពិត ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤ ។

​​អ្នករងរបួស​ដោយ​គ្រាប់កាំភ្លើង ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូ​វៀត ហៅ​មន្ទីរ​ពេទ្យរុស្ស៊ី នោះ​មានដូចជា ប្រជាពលរដ្ឋ​អ្នកលក់ដូរ សិស្សសាលា និង​អ្នករត់​រ៉ឺម៉ក​កង់​បី ។​

ក្រុមបាតុករ​បាន​ឡោមព័ទ្ធ និង​គប់​បំបែក​កញ្ចក់​ផ្ទះល្វែង​មួយ​ខ្នង ដែល​គេ​សង្ស័យថា មាន​សមត្ថកិច្ច​ពួន​សម្ងំ​ដើម្បី បាញ់រះ មកលើ​ក្រុមបាតុករ ។​

ការតវ៉ា​របស់​កម្មក​រ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នេះ តាំងពីព្រឹក​ម្សិលមិញ រហូតមកដល់​ថ្ងៃត្រង់​ថ្ងៃ​សុក្រ ទី ៣ មករា នេះ បាន​ឈានដល់​ការផ្ទុះ​ហិង្សា​សារជាថ្មី​ទៀត ក្រោយពី​បាន​ផ្ទុះ​កាលពី​យប់​រំលង អា​ធ្រា​ត្រ ដែល​បាន បណ្តាល ឲ្យ​រងរបួស​ទាំង​កម្លាំងចម្រុះ និង​កម្មករ​មួយចំនួន ក្នុងនោះ ក៏មាន​ការឃាត់ ខ្លួន​កម្មករ ២ នាក់​ផងដែរ ។​

ការផ្ទុះ​ហិង្សា​ជាថ្មី​នៅ​ថ្ងៃទី ៣ មករា ដែល​ឈានដល់​ការបាញ់​គ្រាប់​ពិត លើ​ក្រុមបាតុករ ដែល​បាន​បន្ត​ការបិទផ្លូវ​មុខ​សួន ឧស្សាហកម្ម​កាណាឌីយ៉ា លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង បាន​ឈរ​តវ៉ា​មុខ​រោងចក្រ​រៀងៗ​ខ្លួន ទាមទារ​ការដំឡើង​ប្រាក់​ឈ្មួ​ល អប្បរ​មា​ចំនួន ១៦០ ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ខាង​កម្លាំង​សមត្ថកិច្ច ចោទថា ក្រុមកម្មករ បាន​វាយកម្ទេច​ទ្រព្យសម្បត្តិ​រោងចក្រ ដុត​ម៉ូតូ និង​ឡាន ទើប​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បំ បែក ។​

​លោក ជួន ណារិន ស្នងការរង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP  ថា “​មនុស្ស ៣ នាក់ ស្លាប់ និង ២ នាក់​រងរបួស​” ។​

លោក ចន្ទ សា​វេត សកម្មជន​ការពារ​សិទ្ធិមនុស្ស Adhoc បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា កងកម្លាំង​សន្តិសុខ​បាន “​ប្រើ​កាំភ្លើង និង​ឧបករណ៍​ផ្សេងទៀត​ដើម្បី​បង្ក្រាប​លើ​បាតុករ​” ។​

​អ្នកនាំពាក្យ​នគរបាលជាតិ លោក ខេង ទី​តូ បាន​ប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន AFP ថា កម្លាំង​សមត្ថកិច្ច បាន​បើក​យុទ្ធនាការ បង្ក្រាប​លើ​បាតុករ ក្រោយពេល​ក្រុមប៉ូលិស​របស់លោក ៩ នាក់ ត្រូវរបួស​ដោយ​ដុំថ្ម និង​ជំ​ពាម​កៅស៊ូ ក្នុងការ​ប៉ះទង្គិច ជាមួយ​បាតុករ ។ លោក​បាន​បន្តទៀតថា បាតុករ ២ នាក់​ត្រូវបាន​ចាប់ខ្លួន ។​

​លោក ខេង ទី​តូ បាន​ថ្លែង​ទៀតថា “​យើង​បារម្ភ​អំពី​សន្តិសុខ ទើប​យើង​បង្ក្រាប​លើ​ពួកគេ​”

បើតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ ផ្ទះ​ពលរដ្ឋ និង​មន្ទីរពេទ្យ​មួយ​ត្រូវបាន​ក្រុមបាតុករ​វាយកម្ទេច ដោយ​ខាង បាតុករ អះអាងថា មន្ទីរពេទ្យ​នេះ មិន​ព្រម​ព្យាបាល​អ្នករបួស​ដែល​ត្រូវ​គ្រាប់កាំភ្លើង​បាញ់​ដោយ​កងកម្លាំង​សមត្ថកិច្ច​ឡើយ ។​

​ស្ថានការណ៍​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​នៅ​ថ្ងៃ​ត្រង់នេះ ដែលជា​តំបន់​សំបូរ​រោងចក្រ នៅតែមាន​កម្តៅ​នៅឡើយ ខណៈ ប្រ ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នោះ នាំគ្នា​រត់គេច​ចេញពីផ្ទះ​រៀងៗ​ខ្លួន ។​

គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ភ្លាមៗ នៅ​ថ្ងៃទី ៣ មករា​នេះ ដោយ​ថ្កោលទោស ចំពោះ​ការប្រើ ប្រាស់ កងកម្លាំងប្រដាប់អាវុធ បាញ់​បង្ក្រាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​កំពុង​ធ្វើបាតុកម្ម ដោយ​អហិង្សា ។​

គណបក្ស​នេះ​បាន​អំពាវនាវ សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ជា បន្ទាន់ នូវ​ការប្រើ​អំពើ​ឃោរឃៅ បង្ក្រាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​បានស្នើ​ឲ្យ​សហគមន៍​អន្តរ ជាតិ ជួយ​តាមដាន និង​ឃ្លាំមើល ៕

ប្រភពព័ត៌មាន​៖ វិទ្យុអាស៊ីសេរី​, AFP​