សមណសិស្សថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ និងទុតិយភូមិ ដែលសិក្សានៅតាមវត្តអារាម នានា នឹងចាប់ផ្ដើមប្រឡើងរួមនៅក្នុងវត្តក ងចក្កា រាមធ្លក ឋិតនៅស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង រយៈពេល ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ១១ ដល់ ទី ១៣ ខែកុម្ភៈ នេះ ។
កម្មវិធីប្រឡងរួមខេត្តទាំង ២ កម្រិតសិក្សានេះ មានសមណសិស្សទូទាំងខេត្តសរុប ៣៨១ អង្គ និង រូប ។ នេះបើ តាមការ បញ្ជាក់ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ពីព្រះសង្ឃខ្មែរក្រោមមួយអង្គ នៅថ្ងៃទី ១០ ខែកុម្ភៈ នេះ ។ តាមប្រ ភពដដែលបានបញ្ជាក់ថា ពិធីប្រឡងនេះ នឹងគ្រូបង្រៀនមកធ្វើជាមេយោគប្រមាណ ២០០ អង្គ និង រូប ។

ពិធីផប្រកាសលទ្ធផល និងផ្ដល់សញ្ញាបត្រនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ១៤ កើតខែមាឃ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ សប្ដាហ៍នេះ ។
នេះជាកម្មវិធីសិក្សាផ្នែកពុទ្ធិកសិក្សាជាភាសាខ្មែរ ក្រោមការគ្រប់គ្រងរបស់គណៈមន្ត្រីសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង ដោ យ សមណសិស្សត្រូវសិក្សារយៈពេល ៩ ខែ គឺចាប់ពីថ្ងៃ ១ រោច ខែវិសាខរៀងរាល់ឆ្នាំ ។ វិញ្ញាសាដែលយកមកសិក្សា និងប្រឡងរួមមាន ប្រែលោត ប្រយោគធម្មបទដ្ឋកថា, ប្រែលោតប្រយោគមង្គលត្ថទីបនី, ភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ, កំណាព្យ, វេយ្យាករណ៍បាលី ,ព្រះវិន័យ, ព្រះបាដិមោក្ខ និង ព្រះអភិធម្ម ជាដើម ។ គ្រូបង្រៀនជា ព្រះសង្ឃ និងគ្រហស្ថជាអ្នកស្មគ្រចិត្តបន្តវេនគ្នា មិនបានទទួ ល ប្រាក់ខែពីរដ្ឋាភិបាលវៀតណាមឡើយ ៕

