សមណនិស្សិត និស្សិត និងពលរដ្ឋខ្មែរក្រោមនៅថៃ ចូលស្ថានទូតខ្មែរនៅបាងកក គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហនុ

សមណនិស្សិត និងនិស្សិតខ្មែរក្រោមដែលកំពុងសិក្សានៅសកល វិទ្យាល័យ នានាក្នុងប្រទេស ថៃព្រមទាំងពលរដ្ឋខ្មែរក្រោម ដែល កំពុង ធ្វើការនៅ ថៃ ប្រមាណ ១០០ អង្គ និង រូប នៅថ្ងៃទី ២២ ខែ តុលា  នេះ បានប្រមួល គ្នាទៅស្ថានទូត ខ្មែរ ប្រចាំប្រទេសថៃ ដើម្បី រំលែក ព្រះរាជមរណទុក្ខ និងសម្ដែង ការគោរពចំពោះ ព្រះ ភក្រ្តព្រះ បរមឆាយាលក្ខណ៍ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហនុ ។