ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សមណនិស្សិតខ្មែរក្រោម ប្រមាណ ៤០ ព្រះអង្គ ដែលកំពុងរៀននៅមហាវិទ្យាល័យនានានៅ ប្រទេសថៃ បានជួបជុំគ្នាដើម្បីគាល់និងធ្វើកិច្ចសាមីចិកម្ម ឬ ធ្វើកិច្ចវត្តព្រះឧបជ្ឈាយ៍ព្រះតេជ ព្រះគុណ ព្រះបណ្ឌិត ធម្មោលី នៅវត្តសាលាឡយ នៃខេត្តសុរិន្ទ និងព្រះជាព្រះមេគណខេត្ត សុរិន្ទផងដែរ ។ ពិធីធ្វើកិច្ចវត្តនេះ ប្រព្រឹត្តទៅ នៅវត្តទេពសុរិន្ទ នាខេត្តសុរិន្ទ កាលពីថ្ងៃទី ៣០ ខែកក្កដា ម្សិលមិញនេះ ក្រោមការរៀបចំរបស់សម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរក្រោម និងមូល និធិព្រះពុទ្ធសាសនាថេវាទខ្មែរវៀតណាម ខាងត្បូង នៅប្រទេសថៃ ។
ព្រះសង្ឃដែលបាននិមន្តទៅធ្វើកិច្ចវត្តនេះ បានប្រាប់អំពីមូលហេតុ ដែលព្រះសង្ឃខ្មែរក្រោមប្រា រព្ធពិធីនេះថា ហេតុដែលនាំសមណនិស្សិតទាំងនេះ មិនបានទៅធ្វើកិច្ចវត្តដល់ព្រះឧបជ្ឈាយ៍របស់ ខ្លួនផ្ទាល់នៅដែនដី កម្ពុជាក្រោមនោះ ព្រោះមានធុរៈក្នុងការសិក្សា ហើយសម្រេចធ្វើកិច្ចវត្តព្រះ ឧបជ្ឈាយ៍ព្រះមេគណ ខេត្តសុរិន្ទ ជំនួសវិញ ។ មួយទៀត ព្រះមេគណខេត្តសុរិន្ទតែងតែផ្ដល់ក្ដីអនុ គ្រោះ និងជួយជ្រោមជ្រែង ក្នុងការ សិក្សារបស់សមណនិស្សិតខ្មែរក្រោម នៅថៃជារៀងតមក ។ ដូច្នេះហើយ បានជាព្រះសង្ឃខ្មែរក្រោមទាំងនេះ ធ្វើកិច្ចវត្តដើម្បីសម្ដែងនូវកតញ្ញូតាធម៌ ចំពោះព្រះមេគណ និងរក្សាប្រពៃណីរបស់ខ្លួនដែលតែងតែធ្វើ ចំពោះ ឧបជ្ឈាយ៍ នៅកម្ពុជាក្រម ។
ពិធីធ្វើកិច្ចវត្ត ឬ យកវត្តព្រះឧបជ្ឈាយ៍នេះ ជាប្រពៃណីព្រះសង្ឃខ្មែរក្រោមនៅកម្ពុជាក្រោមតែងតែ ធ្វើរៀងរាល់ ឆ្នាំមុនពេលព្រះសង្ឃចូលកាន់ព្រះវស្សា ៣ ខែ ។ ក្នុងរដូវមុនចូលចូលវស្សានេះ ព្រះ សង្ឃខ្មែរក្រោម តែងនិមន្ត ត្រាច់ចរចេញពីវត្តមួយទៅកាន់វត្តមួយស្វែងរកព្រះឧបជ្ឈាយ៍របស់ខ្លួន ដើម្បីធ្វើកិច្ចប្រណិបត្តិ ឬ ធ្វើកិច្ចយកវត្ត។
ឆ្នាំនេះ ព្រះសង្ឃចូលវស្សានៅថ្ងៃមួយសុក្រ ១ រោច ខែទុតិយាសាឍ ឆ្នាំរោង ចត្វាស័ក ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ៣ ខែសីហា ខាងមុខនេះ ។ ក្នុងឱកាសនេះ ព្រះសង្ឃខ្មែរក្រោមនៅកម្ពុជា ក្រោមដែលមានវត្តចំនួន ៤៥២ វត្តក៏ចូលកាន់ព្រះវស្សាតាមវិនយបញ្ញត្តិ ផងដែរ ៕