នៅថ្ងៃទី ១៧ ខែមករា នេះ លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញលិខិតមួយ ច្បាប់អំពាវនាវ ដល់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅគ្រប់ទីកន្លែង ធ្វើបុណ្យផ្កាប្រាក់ ដើម្បីកសាងសាលា ៣ ជាន់ នៅវត្តសាមគ្គីរង្សី ដែលជាវត្តខ្មែរក្រោមមួយ ឋិតនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា ។

សារលិខិតអំពាវនាវនេះ បានបញ្ជាក់ថា ៖
“យោងតាមសេចក្តីសម្រេច របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នាសម័យប្រជុំដំណាច់ឆ្នាំ ២០១៣ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពី ថ្ងៃទី ១៥ ខែ ឆ្នូ ឆ្នាំ ២០១៣ និង យោងតាម សេចក្ដី អំពាវ នាវមួយរបស់ ប្រធានប្រតិ បត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ ចេញថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ អំពីការ រៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្កី នៅតាមតំបន់ ឬ សាខានៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅជុំវិញពិភពលោក ដើម្បីប្រមូលថវិកាយកទៅកសាង មហាសាលា ៣ ជាន់ នៅ វត្តសាមគ្គីរង្សី ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមាន ជ័យ ខ័ណ្ឌមានជ័យ ទីក្រុងភ្នំពេញ ។
មហាសាលា ៣ ជាន់នេះ ដឹកនាំកសាងដោយព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ព្រះប្រ ធានសមាគម ព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល មានទំហំ ទទឹង ១៦ ម៉ែត្រ និងបណ្តោយ ៤៦ ម៉ែត្រ ហើយបច្ចុប្បន្ន កសាងបាន សម្រេចជាស្ថាពរ មួយជាន់ ខាងក្រោម នៅពីរជាន់ខាងលើកំពុង រៀបចំ គំរោង ដំណើរ ការសាងសង់ តែនៅខ្វះ ថវិកា យ៉ាងច្រើន ។
អាស្រ័យហេតុនេះ តាងនាមប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវ ចំពោះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក មេត្តាជួយរៀបចំបុណ្យផ្កា ប្រាក់សាមគ្គី ឱ្យបានព្រមៗគ្នា នៅតាមតំបន់លោកអ្នករស់នៅ ចាប់ពីថ្ងៃនេះ រហូត ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៤ ខាង មុខនេះ ដើម្បី បានថវិកាទាំងអស់នោះ យកទៅកសាង បង្ហើយ មហាសាលា ដែលជាមជ្ឈមណ្ឌលសម្រាប់ខ្មែរក្រោម” ដែល រស់នៅក្នុងប្រទេសកម្ពុជា” ។
ព័ត៌មានបន្ថែម សូមលោក អ្នកទាក់ទងទៅ ព្រះតេជព្រះគុណ កាន សុខផាណារិទ្ធ នៅសហរដ្ឋអាមេរិក តាមរយៈ ទូរស័ព្ទលេខ ៤០៨- ៦៤៦-១១៥៤ ។