មិត្តអ្នកស្តាប់ជាទីគោរពរាប់អាន កាលពីថ្ងៃ សៅរ៍ទី ២៩តុលាមិ្សលមិញនេះ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទ ចំណុះជើងវត្តខេមរ រង្សី ទីក្រុងសាន់ហូស្សេ នៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើង បានរៀបចំពិធីបុណ្យកឋិនទាន សាមគ្គី ដើម្បីដង្ហែយកទៅ វេរប្រគេនព្រះភិក្ខុ សង្ឃ ដែលគង់ចាំវស្សាអស់ត្រ័យមាស ៣ខែ នៅវត្តខេមររង្សី ដោយមានពុទ្ធបរិស័ទជិត ឆ្ងាយ ចូលរួមអានុមោទនាយ៉ាងច្រើនកុះករ។ តើពិធីបុណ្យកឋិនទាននោះ មានអត្ថន័យនិងខ្លឹមសារយ៉ាងណា? សូមប្រិយមិត្តតាមដានស្តាប់នូវធម្មវិសេសនា គ្រែពីរ ដែលសម្តែងដោយ ព្រះតេជគុណ គីម ណុច អតីតសមណៈនិស្សិតពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ពីទីក្រុងមូដែសតូ នៃរដ្ឋកាលីហ្វ័រញ៉ា និងព្រះតេជគុណ ចាន់ សូផាត ប្រធានសម្ព័ន្ធសមណៈ និស្សិត-និស្សិតខ្មែរក្រោម ពីប្រទេសកម្ពុជា ដែលមានសង្ឃដិកា ចោទឆ្លើយដូចតទៅ ៖ ចុចស្តាប់ជាសំឡេង