សហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាចលនា តស៊ូ ដោយអហឹង្សា លើឆាកអន្តរជាតិ ដើម្បីទាមទារ សិទ្ធិសេរីភាព និងជំនឿសាសនាខ្មែរ នៅកម្ពុជាក្រោម បានធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងការជួប ប្រាស្រ័យទាក់ទង នឹងពិភាក្សាការងារ ជាមួយអ្នកទទួលខុសត្រូវ នៅតាមតំបន់, រដ្ឋ, សាខា និងទី ក្រុងនានា ដូចខាងក្រោម ៖
– នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១០ លោក តោ គឹម ថុង អធិបតី និងលោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះទៅជួបសមាជិក-កា ដើម្បីថ្លែងអំពីគោលការណ៍ យុទ្ធសាស្រ្តនៃចលនា តស៊ូ អហឹង្សា ក្នុងដំណើរទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅ ទីក្រុងហាមិតុន ប្រទេសកាណាដា។
– នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១០ ប្រតិភូជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានវត្ត មាន លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ, លោក ត្រឹង ម៉ាន់រិន នាយកផែនការ, លោក ត្រឹង យ៉ាប់ នាយករដ្ឋបាល, អ្នកស្រី សឺង ធី ណិត ប្រធានស្រ្តីខ្មែរក្រោម និងសមាជិក-កា សកម្មមួយចំនួន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំមួយស្តីពី ផែនការលើឆាកអន្តរជាតិ និងជួបលោក កឹម សុខា ប្រធានគណៈបក្សសិទ្ធិមនុស្ស ជុំវិញករណីខ្មែរក្រោម នៅទីស្នាក់ការកណ្តាល សហព័ន្ធខ្មែរ កម្ពុជាក្រោម នៅទីក្រុងខែមឌិន រដ្ឋញូវចើស៊ី សហរដ្ឋអាមេរិក។ គោលបំណងនៃជំនួបគឺ៖ ទីមួយ ដោយលោក កឹម សុខា គឺជាប្រធានគណៈបក្សសិទ្ធិមនុស្ស។ ទីពីរដោយសារ លោក កឹម សុខា ជាសមាជិក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធខ្មែរកម្ពុជាក្រោម សូមអោយលោកប្រើតួ នាទីទាំងពីរនេះ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពល រដ្ឋខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុ ជា ដែលទាក់ទិននឹងបញ្ហាអត្តសញ្ញាណប័ណ្ណ, ករណីព្រះសង្ឃខ្មែរក្រោម និងជនភៀសខ្លួនខ្មែរក្រោម ជាដើម។ ។ល។
-នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១០ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកទូរសន្និបាតមួយ ក្រោមអធិបតីភាព លោក តោ គឹម ថុង អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញកិច្ចការសហព័ន្ធ។
នៅក្នុងកិច្ចពិភាក្សានោះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រើយុទ្ធសាស្រ្តតែមួយគាត់គឺ៖ ទាមទារសិទ្ធិ សេរីភាព ជូនបងប្អូនខ្មែរក្រោម ដែលកំពុងរស់នៅក្រោមរបបអាណានិគមយួនបច្ចុប្បន្ន និងមិនជ្រៀត ជ្រែកនយោបាយផ្ទៃក្នុងប្រទេសកម្ពុជា។
– នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១០ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះពុម្ពសៀវភៅជាភា សាអង់គ្លេស ចំនួន ១០០០ក្បាល ដែលមានចំណងជើងថា The Khmer-Krom Journey to Self Determination.។ គោលបំណងសហព័ន្ធខ្មែរកម្ពុជាក្រោម បោះពុម្ពសៀវភៅនេះ គឺដើម្បីអោយបរ ទេស និងបងប្អូនជនរួមជាតិខ្មែរ-ខ្មែរក្រោមទូទៅ បានជ្រាបអំពីប្រវត្តិសាស្រ្ត, ភូមិសាស្រ្ត, ជំនឿ សាសនា, ប្រពៃណី, ទំនៀមទម្លាប់ខ្មែរក្រោម ជាដើម។ ហើយសៀវភៅជាង៣០០ទំព័រនេះ ដោយ មានលោក ចៅ សេរី អគ្គហេរញ្ញឹកនៃសហព័ន្ធ ជាអ្នកទទួលបន្ទុកចែកផ្សាយក្នុងតម្លៃមួយក្បាល២០ ដុល្លារ។ សូមលោកអ្នកទំនាក់ទំនង៖ លោក ចៅ សេរី តាមទូរស័ព្ទលេខ (360) 791-9771.
– នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១០ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរ កម្ពុជាក្រោម បានដឹកនាំប្រធានតំបន់, ប្រធានសាខា និងតំណាងទីក្រុង ភូមិភាគខាងលិច សហរដ្ឋ អាមេរិក, និងភាគខាងជើង រដ្ឋកាលីហ្វ័រនីញ៉ា ចូលរួមកិច្ចប្រជុំមួយ ស្តីពីការវិវឌ្ឍន៍សហព័ន្ធខ្មែរកម្ពុជា ក្រោមលើឆាកអន្តរជាតិ និងបញ្ហាជនភៀសខ្លួនខ្មែរក្រោម នៅទីក្រុងបាងកក និងក្រុងភ្នំពេញ ដែល មានសមាជិក-កា ប្រមាណជាង៣០នាក់ នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
– នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១០ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុ ជាក្រោម បានជួបប្រធានសាខា និងសមាជិក-កា ស្តីអំពីបញ្ហាខ្មែរក្រោម នៅទីក្រុងសាន់ហូស្សេ។
– នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១០ លោកព្រឹទ្ធាចារ្យ ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អមដំណើរដោយលោក ចៅ សេរី អគ្គហេរញ្ញឹក នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម ដែលមកពីរដ្ឋវ៉ាស៊ិនតុនស្តេត និងលោក ចៅ គុណ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋអារីសូណា បានអញ្ជើញទៅទី ក្រុងសាន់ហូស្សេ ដើម្បីពិភាក្សាបញ្ហាសីលធម៌សង្គម និង ពង្រឹងស្មារតីស្នេហាជាតិ ដល់សមាជិក-កា។
-នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១០ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកទូរសន្និបាតមួយ ដែលមានគណៈកម្មការនាយក, ប្រធានតំបន់ និងប្រធានសាខា ពីប្រទេសកាណាដា, បារាំង និង សហរដ្ឋអាមេរិក តែងតាំង លោក យស់ សារុន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋណត កូឡូរ៉ាណា ជាអនុប្រធានសភាព្រឹទ្ធាចារ្យ ផ្នែកកិច្ចការសាសនា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក ដាញ់ ងា ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋចរចារ ជាប្រធានតំបន់ភូមិភាគខាងកើត សហរដ្ឋអាមេរិក និងលោក ឌាំង វ៉ាន់នី ជាជំនួយការសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅរដ្ឋវ៉ាស៊ីនតុន ឌីស៊ី សហរដ្ឋអាមេរិក។
– នៅថ្ងៃទី ៣០-៣១ ខែមករា ឆ្នាំ ២០១០ លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានសហព័ន្ធខ្មែរកម្ពុ ជាក្រោម ទទួលបន្ទុកកិច្ចការអន្តរជាតិ បានទៅថ្លែងការណ៍ ស្តីពីទិសដៅចលនា តស៊ូ ដោយអហឹង្សា លើអន្តរជាតិ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងដំណើរទាមទារសិទ្ធិសេរីភាពនៃខ្មែរក្រោម ដែល មានបងប្អូនជនរួមជាតិខ្មែរ ប្រមាណជិត១០០នាក់ នៅទីក្រុងមូបៀល រដ្ឋអាឡាបាម៉ា សហរដ្ឋ អាមេរិក។ នេះជាលើកដំបូងបង្អស់ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានពង្រីកសកម្មភាពទំនាក់ទំនង
ការងារនៅក្នុងរដ្ឋនោះ។
នៅក្នុងខែមករានេះ ជារៀងរាល់ថ្ងៃអង្គារ វិទ្យុសំឡេងកម្ពុជាក្រោម បានផ្សាយតាមប្រព័ន្ធអិនធើ ណែត ចំនួន៤ដង ដែលទាក់ទិននឹងព្រឹត្តិការណ៍ថ្មីៗ នៅកម្ពុជាក្រោម ក្នុងនោះរួមមាន សេដ្ឋកិច្ច, កសិកម្ម, ជំនឿសាសនា, ការសិក្សាអប់រំ, បញ្ហាដីធ្លី និងអំពើរំលោភសិទ្ធិមនុស្សពីរដ្ឋអំណាចយួន ទៅ លើជនជាតិដើមខ្មែរក្រោម រួមទាំងសកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម លើឆាកអន្តរជាតិជាដើម។
បញ្ជាក់៖ សូមប្រធានតំបន់ តំណាងទ្វីប ប្រធានសាខា តំណាងទីក្រុង នៅជុំវិញពិភពលោក មានសកម្មភាពនៅតាមកន្លែងរបស់ខ្លួននោះ មេត្តាទាក់ទងទៅការិយាល័យព័ត៌មាន ដើម្បីផ្សព្វផ្សាយ តាមវិទ្យុ, ព្រឹត្តិប័ត្រប្រចាំខែ និងរបាយការណ៍ប្រចាំខែរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។
សហរដ្ឋអាមេរិក, ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១០
សឺង សម្រេច
អគ្គនាយកព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម.