នៅពេលថ្មីៗនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើលិខិតទៅលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ដើម្បីជួយធ្វើអន្តរាគមន៍ដល់ព្រះសង្ឃខ្មែរក្រោម ៣ អង្គនៅប្រទេសកម្ពុជាដែលត្រូវបានរដ្ឋាភិបាលខ្មែរ ចាប់ផ្សឹក និង ដាក់ពន្ធនាគារ ។

លោក ថាច់ រដ្ឋា បានសម្ភាស លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម អំពី រឿងនេះ និង អំពី សកម្មភាពថ្មីៗនៃចលនាតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យ វៀតណាមគោរពសិទ្ធិខ្មែរក្រោម ដូចតទៅ៖ សកម្មភាពថ្មីៗរបស់សហព័ន្ធខ្មែរ កម្ពុជាក្រោម