
នៅរសៀលម៉ោង ៣ ថ្ងៃអង្គារ ទី ១៩ វិច្ឆិកានេះ ក្រុមសកម្មជនដីធ្លី មកពីបឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល ជាដើម នឹងជួបជុំគ្នា នៅតុលាការសាលាកំពូល ឈៀងខាងត្បូង ព្រះបរមរាជវាំង ដើម្បីប្រារព្ធពិធីសាសនា និងដើរប្រទាក់សិន ជុំវិញតុលាការកំពូល ដើម្បីបែរបន់ និងបន្ទន់ចិត្តចៅក្រម ឲ្យផ្តល់យុត្តិធម៌ដល់ស្ត្រីសកម្មជនតវ៉ាដីធ្លី នៅបឹងកក់ គឺអ្នកស្រី យ៉ោម បុប្ផា។ សួមបញ្ជាក់ថា កាលពីសប្តាហ៍មុន អាជ្ញាធរ សាលារាជធានីភ្នំពេញ បានហៅប្តីអ្នកស្រីយ៉ោមបុប្ផា ឲ្យធ្វើលិខិតស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីសម្របសម្រួលបញ្ចប់រឿង ជាមួយនឹងក្រុមអ្នករត់ម៉ូតូឌុប ដែលជាដើមបណ្តឹង ៕