ដោយៈ សឺង សុជាតិ
រយៈពេលជាងពីរឆ្នាំកន្លងទៅនេះ ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាច្រើនអង្គនិងរូប បានបង្ខំ ចិត្តរត់គេចខ្លួនពីអាជ្ញាធរយួនក្រុងហាណូយ ដេញប្រមាញ់តាមចាប់ ទៅសុំសិទ្ធិជ្រកកោននៅប្រទេសកម្ពុ ជានិងថៃ ក្នុងនាមជាជនភៀសខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាព ផ្សព្វផ្សាយច្បាប់សិទ្ធិមនុស្ស សេរីជំនឿ ព្រះពុទ្ធសាសនា និងក្រោកឡើងតវ៉ាទាមទាមដីធ្លីកេរដូនតា ដែលត្រូវអាជ្ញាធរយួន ប្រើនយោបាយបំបាត់ ពូជសាសន៏និងរឹបរូសយកដីធ្លីទាំងបំពានកាលពីឆ្នាំ១៩៧៥ នៅកម្ពុជាក្រោម មានខែត្រមាត់ជ្រូកជាដើម។
ថ្មីៗនេះ ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ជាជនភៀសខ្លួន ប្រមាណ១៥៦អង្គនិងរូប ក្នុងចំណោម សកម្មជនខ្មែរក្រោម ពីររូបផ្សេងទៀត នៅខែត្រមាត់ជ្រូក ដែលក្រោកឡើងទាមទារដីធ្លី ពីអាជ្ញាធរក្រុង ហាណូយ កំពុងគេចខ្លួនចូលទៅជ្រោកកោនក្នុងប្រទេសថៃ ប្រយោជន៏គេចខ្លួនពីការតាមចាប់ខ្លួន និងធ្វើ ទុក្ខបុកម្នេញរបស់រដ្ឋអំណាចយួនកុម្មុយនីស្ត។
លោក ចៅ ហេន ដែលបានគេចខ្លួនអំពីការឡោមព័ទ្ធចាប់ខ្លួន របស់អាជ្ញាធរយួន ខែត្រមាត់ជ្រូក បាន ធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីដើមឆ្នាំ២០០៨ ហើយនៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០០៩ កាល ពីចុងសប្តាហ៏កន្លងនេះ ដោយលោក ចៅ ហេន ទើបបានជួបជុំប្រពន្ធនិងកូនប្រុសពីរនាក់ នៅក្នុងប្រទេស ថៃ។ លោក ចៅ ហេន បានប្រសាសន៏ឲ្យដឹងថា៖ ក្រុមគ្រួសារខ្ញុំបានព្រាត់ប្រាស់និរាសគ្នាវង្វេង ខ្ញុំមកដល់ ស្រុកថៃ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៨ ឥឡូវនេះបានវិលត្រឡប់មកជួបជុំគ្រួសារក្នុងប្រទេសថៃ ក្នុង ថ្ងៃទី១០ ខែ មីនាហ្នឹង ប្រពន្ធខ្ញុំបានមកដល់អស់ហើយ តែនៅកូនប្រុសពីរនាក់ទៀត ដែលវង្វេងគ្នា ឥឡូវ កំពុងតែរត់រកដើម្បីស្រាវជ្រាវរកកូនស្រីពីរនាក់ទៀត។
ចំណែកលោក ចៅ វិនអុក ជាសកម្មជនម្នាក់ទៀត ដែលក្រោកឡើងទាមទារដីធ្លី ហើយត្រូវអាជ្ញា ធរយួនបង្រ្កាប និងចាប់យកទៅសួរចម្លើយ រួចបង្ខំឲ្យធ្វើជាចារកិច្ចសម្ងាត់ ដើម្បីយកពត៌មានពីចលនា តស៊ូ ដោយអហឹង្សា ឬព្រះសង្ឃខ្មែរក្រោម ដែលកំពុងបន្តការសិក្សានៅប្រទេសកម្ពុជា ផ្តល់ឲ្យកម្មាភិបាល បក្ស និងរដ្ឋរបស់យៀកណាម។ នៅក្នុងព្រឹត្តិការណ៏ឡោមព័ទ្ធចាប់ខ្លួន លោក ចៅ វិនអុក នាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ កន្លងទៅ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រោម រាប់រយនាក់ ក្នុងស្រុកស្វាយទង ខែត្រ មាត់ជ្រូក ក្រោកឡើងបះបោរ ប្រឆាំងជាមួយនឹងអាជ្ញាធរយួន ទាមទារឲ្យដោះលែងលោក ចៅ វិនអុក និង ពលរដ្ឋខ្មែរក្រោមដទៃទៀត ដោយគ្មានល័ក្ខខ័ណ្ឌ ហើយបានថ្កោលទោសចំពោះរដ្ឋាភិបាលយួនថា ក្រុង ហាណូយ កំពុងតែប្រើនយោបាយ ផ្ទុយពីច្បាប់សិទ្ធិមនុស្សសកល នៃអង្គការសហប្រជាជាតិ។
លោក ចៅ វិនអុក សព្វថ្ងៃកំពុងគេចខ្លួនជ្រោកកោន ក្នុងប្រទេសថៃ បានថ្លែងប្រាប់អំពីមូលហេតុ នៃការគេចខ្លួននោះថា៖ ថ្ងៃ៣ ខែកញ្ញា ខ្ញុំបានទៅដល់ព្រៃនគរម្តងទៀត ទៅដល់ក្រសួង រដ្ឋសភា ពួក ប៉ូលីសនៅស្រុកស្វាយទង ខែត្រមាត់ជ្រូក វាចាប់ពួកខ្ញុំនៅទីក្រុងព្រៃនគរទៀត វាចាប់ខ្ញុំ សួរចម្លើយខ្ញុំ ថតរូបខ្ញុំ ហើយវាវ៉ៃខខ្នោះខ្ញុំ ដឹកមកចូលខែត្រអាងយ៉ាង។ វាបិទមុខ្ញុំ វាយកក្រូចឆ្មាញ៉ុកមាត់ខ្ញុំ ហើយវាដឹក ចូលកន្លែងគុក វាសួរចម្លើយ វាយខ្នោះខ្ញុំ វាបង្ខំឲ្យខ្ញុំធ្វើកិញសម្ងាត់របស់វាទៀត បើថាខ្ញុំអត់ធ្វើទេ វាអត់ ដោះលែងខ្ញុំទេ។ វាឲ្យខ្ញុំមួយខែ២លានដុង វាឲ្យខ្ញុំទៅស៊ើបការណ៏នៅស្រុកខ្មែរ ស៊ើបពីរឿងលោកសង្ឃ ខ្មែរកម្ពុជាក្រោម ទៅរៀននៅស្រុកខ្មែរ ហើយខ្ញុំទាមទារពីរឿងដីធ្លី វាទូរស័ព្ទរកខ្ញុំថា ឲ្យខ្ញុំធ្វើដល់ខ្ញុំមកដល់
ផ្ទះវិញ ខ្ញុំថា អត់ហ៊ានធ្វើទេ ព្រោះអីខ្ញុំខ្លាចខ្មែរគេដឹងគេវ៉ៃខ្ញុំង៉ាប់ គេថាធ្វើទៅបើនរណាហ៊ានគេនៅពី ក្រោយខ្នង..។
គួររំឭកថា លោក ចៅ វិនអុក មានកូនពីរនាក់ គ្រាដែលអាជ្ញាធរយួនចាប់ខ្លួននោះ ប្រពន្ធរបស់ លោកកំពុងមានផ្ទៃជិតឆ្លងទន្លេ និងកូនច្បងមានអាយុ៦ឆ្នាំ ហើយសព្វថ្ងៃនេះ លោក ចៅ វិនអុក មិនទាន់ បានជួបជុំសមាជិកគ្រួសារនៅឡើយទេ។ ទាក់ទិននឹងការរំលោភសិទ្ធិមនុស្សរបស់អាជ្ញាធរយួន ទៅលើប្រ ជាពលរដ្ឋខ្មែរក្រោម នៅក្នុងទឹកដីកម្ពុជាក្រោមនោះ អង្គការឃ្លុំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលមានការិយាល័យធំ នៅបូរីញូវយ៉ក បានចេញរបាយការណ៏ប្រចាំឆ្នាំជាង១០០ទំព័រ កាលពី ចុងខែមករា កន្លងទៅ ជុំវិញព្រឹត្តិការណ៏ដែលអាជ្ញាធរយួន រំលោភសិទ្ធិមនុស្សខ្មែរក្រោម តែត្រូវបានរបប គ្រប់គ្រងហាណួយបដិសេធ ចំពោះរបាយការណ៏ទាំងនោះ។.