ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ប្រមាណ ១៥០ អង្គ/រូប នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា នេះ បានចូលរួមវេទិកាសាធារណៈមួយស្ដីពី «សមាជិកភាព និងគោលការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គការ UNPO» ដែលរៀបចំដោយលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាន នៅប្រទេសកម្ពុជា។ វេទិកានេះ ក៏មានការចូលរួមថ្លែងសារពីលោកប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ថាច់ ង៉ុក ថាច់ តាមរយៈ អិនធើណិត Conference ផងដែរ ។ សូមទស្សនាសកម្មភាពនៃវេទិកានោះ តាមរយៈរូបភាពដូចខាងក្រោម៖ (រូបថតៈ ស៊ឺន ចែងចើន)