វេទិកាគំនិតជាតិនៃវិទ្យុសំឡេងកម្ពុជាក្រោម ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១១ កន្លងទៅនេះ ផ្តោតលើប្រធាន បទ «ស្ថានភាពព្រះពុទ្ធសាសនាខ្មែរ នៅកម្ពុជា ក្រោម» ភាគទី ២ ស្តីពីដំណាក់កាលនៃការគោរព ប្រពៃណី ព្រះពុទ្ធសាសនា និងកំរិត នៃការទទួលបាន សិទ្ធិសេរីភាពជំនឿសាសនា ដូចក្នុង សម័យបារាំង គ្រប់គ្រងដែនកូសាំងស៊ីន សម័យរបប ង៉ូ ឌិនយ៉េម សម័យរបប ហ្វៀងវ៉ាំងធេវ- ហ្វៀងកាវកី របបយួន ហូជីមិញ មកដល់របបយួនកុម្មុយនិស្ត បច្ចុប្បន្ន”៖ កម្មវិធីប្រព្រឹត្តទៅ នៅលេវាម៉ោង ២១:០០-២២:០០ យប់ ម៉ោងនៅកម្ពុជាក្រោម ដែលមានព្រះភិក្ខុ ថាច់ សុជាតិ នៅដែនដីកម្ពុជាក្រោមជាវាគ្មិន និងមាន លោក ថាច់ ខេមរា សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម ជាអ្នកសម្របសម្រួល។ .