វេទិកាគំនិតជាតិក្រោមប្រធានបទ «ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោម» ភាគទី ៤

វេទិកាគំនិតជាតិ នៃវិទ្យុសំឡេង កម្ពុជាក្រោម ថ្ងៃអាទិត្យទី ៤ ខែកញ្ញា ឆ្នាំ ២០១១ កន្លងទៅនេះ ផ្តោតលើប្រធានបទ ស្ដីអំពីព្រះពុទ្ធ សាសនា នៅកម្ពុជា ក្រោម (ភាគទី ៤) ដែល នឹងពិភាក្សា“ស្តីពីសម័យ កាល KC 50 តើព្រឹត្តិការណ៍ ឬចលនា KC 50 នៅលើទកឹដី កម្ពុជាក្រោម ដែលរដ្ឋការកុម្មុនិស្ត យួន បានបង្កើតឡើង ក្នុងគោលបំណងអ្វី? ដែលក្នុងនោះ រួមមានសម័យព្រះមេគណ គឹម តុកចើង ជាដើម”។ កម្មវិធីប្រព្រឹត្តទៅ នៅលេវាម៉ោង ២១:០០-២២:០០ យប់ ម៉ោងនៅកម្ពុជាក្រោម ហើយវាគ្មិនកិត្តិយសគឺ លោក ថាច់ សេ ប្រធានសភា ដំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងអតីតជាជនរងគ្រោះ ក្នុងរបបយួនកុម្មុយនិស្ត អញ្ជើញមកពីសហរដ្ឋ អាមេរិក និងមាន លោក គឹម បុរី សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម ជាអ្នកសម្រប សម្រួល ក្នុងកម្មវិធីនេះ។ .