អស់លោក អ្នក នាង មិត្ត អ្នកស្តាប់វិត្យុសំឡេង កម្ពុជាក្រោមជាទីរាប់អាន អាជ្ញាធរយួន នៅតែបន្ត ហាមឃាត់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់ នៅដែនដី កម្ពុជាក្រោម មិនឲ្យមើលប៉ុស្តិ៍ទូរទស្សន៍ខ្មែរ ដែល ផ្សាយចេញពីប្រទេសកម្ពុជា។ ហើយអាជ្ញាធរយួន តែងតែពិន័យ ទៅលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ណា ដែលបានប្រើប្រាស់ ខ្ទះផ្កាយរណប់។ ខណៈ ដែលជនជាតិនានា នៅជុំវិញពិភពលោក អាចមាន សិទ្ធិមើលព័ត៌មាន ដោយសេរី។ ជាពិសេសអនិកជន ឬជនអន្តោ ប្រវេសន៍ ជនជាតិយួន ដែលកំពុងរស់ នៅក្នុងប្រទេស កម្ពុជា សព្វថ្ងៃអាចមើលទូរទស្សន៍យួន ដែលផ្សាយ ចូលពីប្រទេសវៀតណាម ដោយសេរីតែមិនត្រូវបាន អាជ្ញាធរខ្មែរហាមប្រាម និងធ្វើការពិន័យឡើយ។ ជុំវិញបញ្ហានេះ លោក ហៅ ឈួនលី រាយការណ៍ដូចតទៅ៖ .