ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី ជាភាសាវៀតណាម កាលពីថ្ងៃទី១៣ ខែធ្នូ បានឲ្យដឹងថា ប្រទេសវៀតណាម អាច នឹងត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជី នៃបណ្ដាប្រទេសស្ថិតក្រោមការឃ្លាំមើល ដោយយក ចិត្តទុកដាក់ជាចាំបាច់ ដែលហៅកាត់ជាភាសា អង់គ្លេសថា CPC។
នៅក្នុងសប្ដាហ៍នេះរដ្ឋសភានៃសហរដ្ឋអាមេរិក នឹង អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីការដាក់បញ្ចូលប្រទេស វៀតណាម ទៅក្នុងបញ្ជីនៃបណ្ដាប្រទេសស្ថិតក្រោមការឃ្លាំមើល ដោយយកចិត្តទុកដាក់ជាចាំបាច់ ដែលត្រូវ បានដាក់ជូនដោយអ្នកតំណាងរាស្ដ្រ Ad Royce។
អ្នកតំណាងរាស្ដ្រ Ad Royce បានហៅការដាក់បញ្ចូលប្រទេសវៀតណាមទៅក្នុងបញ្ជី CPC នេះថាជាភាព ជោគជ័យមួយសម្រាប់ជនអ្នក ដែលត្រូវបានគាបសង្កត់ផ្នែកការគោរពសាសនា។
តាមប្រសាសន៍របស់លោក Ad Royce គឺថា សេចក្ដីសម្រេចនេះដោយសម្លឹងឃើញថា ការគោរពសាសនា នៅប្រទេសវៀតណាមកំពុងតែត្រឡប់ដើរថយក្រោយ ដែលមិនអាចទទួលយកបាន។សេចក្ដីសម្រេចនោះថែមទាំងបានប្រមានថា បើប្រទេសវៀតណាមចង់សហប្រតិបត្តិការរឹងមាំជាមួយ នឹងសហរដ្ឋ អាមេរិកនោះ ប្រទេសវៀតណាមនេះត្រូវតែគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងនោះ រួមទាំងសិទ្ធិ សេរីភាព ខាងជំនឿ សាសនាផង។
អ្នកតំណាងសាស្ដ្រសហរដ្ឋអាមេរិក Ad Royce បានឲ្យដឹងបន្ថែមថា សេចក្ដីសម្រេចនេះ ត្រូវបានដាក់ជូនអស់ រយៈពេលជិត ២ឆ្នាំ កន្លងមកហើយ ប៉ុន្ដែរហូតមកដល់ពេលនេះ គណៈបក្ស ប្រជាធិបតេយ្យ នៅតែព្រងើយ កន្តើយ ចំពោះបញ្ហាសិទ្ធិសេរីភាពផ្នែកជំនឿ សាសនា នៅប្រទេសវៀតណាម ហើយលោកមានសេចក្ដីរីករាយ ព្រោះថាទីបំផុតបញ្ហានេះត្រូវបានសហរដ្ឋអាមេរិកយកចិត្តទុកដាក់ទាន់សភាពការណ៍។
ចាប់តាំងពីឆ្នាំ១៩៩៩ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកំណត់សំគាល់ និងដាក់បញ្ចូលបណ្ដាប្រទេសដែលរលោភយ៉ាងធ្ងន់ធ្ងរផ្នែកសេរីភាព ជំនឿសាសនា ទៅក្នុងបញ្ជីនៃបណ្ដាប្រទេសស្ថិតក្រោមការឃ្លាំមើល ដោយយកចិត្តទុកដាក់ជាចាំបាច់ នោះ។
ដោយសារតែការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ប្រទេសវៀតណាម ក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្លាប់បានដាក់បញ្ចូលប្រទេសវៀតណាមទៅក្នុងបញ្ជី CPC នេះរួចមកហើយ តែប្រទេសវៀតណាម ត្រូវបានដក ចេញពីបញ្ជី CPC នេះវិញ នៅក្នុងឆ្នាំ២០០៦ ក្រោយពីសម្ដែងឲ្យឃើញថា មានការគោរពសិទ្ធិសេរីភាព ផ្នែកជំនឿសាសនា ដែលសហរដ្ឋអាមេរិកទទួលស្គាល់។ ប្រែសម្រួលដោយ៖ UKKBS