វៀតណាមសិទ្ធិជនជាតិដើមបែបជើងជាប់ខ្នោះ

ទស្សនៈ សារព័ត៌មាន ព្រៃនគរ
សម្រាប់ ខួប ៥ ឆ្នាំ នៃទិវាសិទ្ធិជនជាតិដើម ១៣ កញ្ញា
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
លោក ចៅ ហេន ត្រូវអាជ្ញាធរយួនធ្វើទារុណកម្មនៅក្នុងគុកដល់មានជំងឺ ហើយយកមកធ្វើព្យាបាលនៅមន្ទីរពទ្យទាំងជើងជាប់ខ្នោះ ។
នៅក្នុងឱកាសខួប ៥ ឆ្នាំនៃទិវាសិទ្ធិជនជាតិដើម  ១៣ កញ្ញា សារព័ត៌មាន ព្រៃនគរ បានចេញផ្សាយ នូវអត្ថបទ ទស្សនៈ សារព័ត៌មាន មួយ ដែលមាន ចំណងជើងថា “វៀតណាមសិទ្ធិ ជនជាតិ ដើមបែបជើងជាប់ខ្នោះ” ឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សរបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម នៅតែត្រូវបាន អាជ្ញាធរវៀតណាម គាបសង្កត់ ។ នៅក្នុងខ្លឹមសារ នៃ ទស្សនៈ សារព័ត៌មាន នេះ សារព័ត៌មាន ព្រៃនគរ ចាត់ទុកថា   ការដែល អាជ្ញាធរវៀតណាម ត្បិតត្បៀត និងមានគំនិត ចង្អៀតចង្អល់ ចំពោះការគោរពសិទ្ធិជាមូលដ្ឋានរបស់ ជនជាតិដើម ខ្មែរក្រោមនោះ វាជាការធ្វើ ឲ្យប្រទេសវៀតណាមខ្លួនឯង ក្លាយជាប្រទេសមួយ មានដំណើរ ថយ ក្រោយគ្រប់វិស័យ និងវៀតណាមត្រូវបានសហគមន៍អន្តរជាតិ កត់សម្គាល់ឃើញថា មិនគោរព នូវអ្វី ដែល ខ្លួនបានចុះ សន្ធិសញ្ញាផ្សេងៗ ជាមួយអង្គការសហប្រជាជាតិ ។

ពីប្រទេសហូឡង់ កញ្ញា សឺន ស៊ីវុត្ថា នៃ វិទ្យុសំឡេង កម្ពុជាក្រោម ធ្វើសេចក្ដី រាយការណ៍ដែល មានខ្លឹម សារដើមទាំង ស្រុងដូចតទៅ៖
លោក ចៅ ហេន នៅខេត្តមាត់ជ្រូក ត្រូវបានអាជ្ញាធរវៀតណាម ធ្វើទារុណកម្ម នៅក្នុង ពន្ធនាគារ រហូតដល់ធ្លាក់ខ្លួនឈឺ និយាយលែងចេញ ហើយអាជ្ញាធរវៀតណាម បានដាក់ខ្នោះ ជើងគាត់ យកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យទាំងអយុត្តិធម៌ ។ តើឯណាទៅសិទ្ធិជនជាតិ​ដើម ? ព្រោះ លោក ចៅ ហេន គ្រាន់តែជាអ្នក​ទាមទារឲ្យអាជ្ញាធរវៀតណាម សងដីកេរដូនតា របស់គាត់មកវិញតែប៉ុណ្ណោះ  ។​
ទិវាសិទ្ធិជនជាតិដើម ត្រូវបានប្រារឰជារៀងរាល់ឆ្នាំ នៅពាសពេញពិភពលោក ដោយក្រុមជនជាតិដើមនានា រួមទាំងខ្មែរក្រោមនៅក្រៅប្រទេសផង នាថ្ងៃទី ១៣ ខែកញ្ញា  ។ កាលបរិច្ឆេទនេះ ត្រូវបានជ្រើសរើសឡើង ដើម្បីរំឭក ដល់ការអនុម័ត និងការប្រកាស នូវសេចក្តីប្រកាស ជាសាកលស្តី ពីសិទ្ធិជនជាតិ ដើមនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែលគិតរហូតមកទល់ ពេលនេះ​មានរយៈ ពេល ៥ ឆ្នាំ កន្លងទៅហើយ ។ សេចក្តីប្រកាសជាសាកលនេះ បានទទួលស្គាល់នូវ សិទ្ធិនិងសេរីភាពជាមូលដ្ឋាន របស់ជនជាតិដើមភាគតិច ទាំងអស់ទាំងស្ត្រីនិងបុរស នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពិភពលោក ដោយមិនមានការ រើសអើងអ្វីទាំងអស់ ជាពិសេសនៅក្នុង​មាត្រា នៃសេចក្តីប្រកាសនេះ បានចែងអំពី «សិទ្ធិ ស្វ័យ សម្រេចវាសនា ខ្លួន ដោយខ្លួនឯង» របស់ជនជាតិដើមដែរ ។

ចាប់តាំងពី ត្រូវបានអនុម័តនៅឆ្នាំ ២០០៧ រួចមក សេចក្តីប្រកាសជា សកលនេះត្រូវបានចាត់ទុកថាជា “ស្តង់ដាររួមមួយ នៃសមិទ្ធផលរបស់ជនជាតិដើមគ្រប់ប្រជាជាតិទាំងអស់” ដែលក្នុងនោះក៏មានប្រជាជាតិ ខ្មែរក្រោម ជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងប្រទេសវៀត ណាមផងដែរ ។
ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១២ នេះមានរយៈពេល  ៥ ឆ្នាំ ហើយ ដែលវៀតណាម ជាប្រទេសហត្ថលេខីមួយ ក្នុងបណ្ដាប្រទេសទាំង ១៤៣ បានគាំ្រទ្រលើសេចក្តីអនុម័តនេះ  សារព័ត៌មាន ព្រៃនគរ កត់សម្គាល់ឃើញថា  មិនមានការរីកចម្រើនជាវិជ្ជមានណាមួយ ជុំវិញការគោរព និងលើកស្ទួយសិទ្ធិជនជាតិដើមខ្មែរក្រោម នៅដែនដី កម្ពុជាក្រោម ដែលកំពុងធ្វើអាណានិគម ដោយរដ្ឋាភិបាលវៀតណាមឡើយ ។ ចំណុចដែលគួរឲ្យព្រួយ បារម្ភជាច្រើន ដែលក្នុងនោះរួមមានដូចជា ការរើសអើងពូជ សាសន៍ពីសំណាក់ រដ្ឋាភិបាល និងជនជាតិយួន លើពលររដ្ឋខ្មែរក្រោមម្ចាស់ស្រុក ការគំរាម កំហែងព្រះសង្ឃ និងពលរដ្ឋ ខ្មែរក្រោមមានការចាប់ដាក់គុក ដោយគ្រាន់តែពួកគេប្រមូលផ្តុំគ្នា ធ្វើការទាមទារ ដោយសន្តិវិធី ជម្រុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិ ក្នុងការ ប្រតិបត្តិព្រះពុទ្ធសាសនា និងបញ្ហាដីធ្លីការហាម ពលរដ្ឋខ្មែរក្រោមមើលទូរទស្សន៍ខ្មែរផ្សាយចូលពីប្រទេស កម្ពុជា ការមិនមានសិទ្ធិ សម្តែង មតិអំពី បញ្ហាខ្មែរក្រោម នៅទីសាធារណៈ និងជាពិសេស នៅក្នុងប្រធានបទ នេះដដែល ខ្មែរក្រោមមិនមាន សិទ្ធិ ប្រារព្ធ ពិធី អបអរ សាទរ ទិវាសិទ្ធិ ជនជាតិដើមនៅក្នុងស្រុកដូច ខ្មែរក្រោម នៅក្រៅប្រ ទេសទេ ។
ក្នុងខែកក្កដា កន្លងទៅនេះ សមា គមព្រះពុទ្ធសាសនាវៀតណាម (Giáo Hộoi Phaật Giáo Việet Nam) ដែល ជាសមាគម សាសនា​របស់រដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាម បានចេញលិខិត​មួយច្បាប់បញ្ជាឲ្យចាប់ ព្រះតេជព្រះ គុណ ថាច់ ធឿន នៅវត្តសិរីតាសេក ខេត្តឃ្លាំង ផ្សឹកដោយបានចោទថា ព្រះសង្ឃខ្មែរក្រោម អង្គនេះ បានរំលោភបំ ពានលើធម្មនុញ្ញ របស់សមាគមព្រះពុទ្ធសាសនាវៀតណាម ព្រោះព្រះសង្ឃអង្គនេះ បានទាក់ទងព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស ។
ចំណែក លោក ចៅ ហេន នៅខេត្តមាត់ជ្រូក ត្រូវបានអាជ្ញាធរវៀត  ណាមធ្វើទារុណកម្ម នៅក្នុងពន្ធនា គារ រហូត ដល់ធ្លាក់ខ្លួនឈឺ និយាយលែងចេញ ហើយអាជ្ញាធរវៀតណាមបាន ដាក់ខ្នោះ ជើង គាត់យកទៅព្យា បាលជំងឺ នៅមន្ទីរពេទ្យទាំងអយុត្តិធម៌ ។ តើឯ ណាទៅសិទ្ធិជនជាតិ​ដើម ? ព្រោះ លោក ចៅ ហេន គ្រាន់តែជា អ្នក​ទាម ទារឲ្យ អាជ្ញាធរវៀតណាម សងដីកេរ ដូនតារបស់ គាត់មកវិញ តែប៉ុណ្ណោះ  ។​ រហូតមកទល់ពេលនេះ  ការជាប់ គុក​របស់ លោក ចៅ ហេន ជិតផុតកំណត់​ហើយ តែក្រុមគ្រួសារនៅ មិនទាន់ទទួល​បានដំណឹងអ្វីពី គាត់នៅឡើយ ។
ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់វៀតណាម ដែលបានចុះហត្ថលេ ខាគាំទ្រចំពោះសេចក្តីអនុម័តនេះ  វៀតណាម ត្រូវតែអនុវត្តទៅតាមសេចក្តីប្រ កាសជាសកល ស្តីពីសិទ្ធិជន ជាតិដើម ភាគតិចឲ្យមាន ប្រសិទ្ធិភាពបំផុត  ដើម្បីលើកស្ទួយជីវភាពពលរដ្ឋខ្មែរក្រោម ជាម្ចាស់​ស្រុកនៃដែនដីកម្ពុជាក្រោម និងជនជាតិ ភាគតិចទាំង ៥២ ដទៃទៀត នៅក្នុងប្រទេស វៀតណាមឲ្យមានការ រីកចម្រើននិងថ្លៃថ្នូ ជាជាងខ្លួនប្រើអំណាច ទៅគំរាមកំហែង និងរំលោភសិទ្ធិពួកគេ  ព្រោះការគោរពសិទ្ធិជនជាតិដើម គឺជាការអភិវឌ្ឍ ប្រទេសវៀតណាម ឲ្យមាន ការរីក ចម្រើន គ្រប់វិស័យ  ។
ជាអនុសាសន៍សម្រាប់រដ្ឋាភិបាល  វៀតណាម  យើងសូមលើទឹក ចិត្តឲ្យ រដ្ឋាភិបាល វៀតណាម ពិចារណា ឡើង វិញនូវការអនុវត្តតាមសេចក្តីប្រកាស ជា សកលស្តី ពីសិទ្ធិជន ជាតិដើម ឲ្យមានប្រ សិទ្ធិ ភាព បំផុត ហើយអំពាវ នាវសូម គោ រពសិទ្ធិខ្មែរក្រោម ដូចខាងក្រោមនេះ ៖
ត្រូវដោះលែងលោក ចៅ ហេន នៅខេត្តមាត់ជ្រូក និងអ្នកស្រី ត្រឹង ធី   ចូវ នៅខេត្តព្រះត្រពាំង អ្នកតវ៉ាដីធ្លីដែល អាជ្ញាធរ បានចាប់ដាក់គុកជិតពីរឆ្នាំមកហើយ ។
ត្រូវលុបចោលនូវការចោទប្រកាន់ទៅលើ ព្រះតេជព្រះគុណ ថាច់ ធឿន ព្រោះទង្វើ និងសកម្មភាពរបស់ព្រះអង្គ​តាមអ្វីដែលអាជ្ញាធរវៀតណាម បានចោទថា «ទាក់ទងខ្មែរក្រោមនៅក្រៅប្រ ទេស» នោះ មិនមែនខុស ឬបំពាន នឹង  វិន័យព្រះពុទ្ធសាសនាឡើយ ។
ត្រូវផ្សព្វផ្សាយ នូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើម ដល់ពលរដ្ឋខ្មែរក្រោម បានជ្រាបជាព័ត៌មាន ដើម្បីពួកគាត់បានដឹង អំពីសិទ្ធិរបស់ ខ្លួន ។
អនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោម ប្រា   រព្ធពិធីអបអរសាទរ ទិវាសិទ្ធិជនជាតិដើមជាសាធារណៈ និងបញ្ចេញមតិ ដោយ សេរី ។
លុបបំបាត់ចោលការរើសអើងពូជសាសន៍ ចំពោះប្រជាជាតិខ្មែរក្រោមដោយបង្កលក្ខណៈ ឲ្យពួកគេមានសិទ្ធិ ស្មើនឹងជនជាតិយួន ដែលជាអាណានិគមជន ។
បញ្ឈប់ជាបន្ទាន់ រាល់ការសួរចម្លើយ និងគំរាមកំហែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលមានសកម្មភាព ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ ដែលជាវប្បធម៌ផ្ទាល់របស់ខ្មែរក្រោម នៅកម្ពុជាក្រោម ស្របតាមសេចក្តីប្រកាសជា សកលស្តីពីសិទ្ធិជនជាតិដើម ។ល។
ជាចុងក្រោយ យើងចាត់ទុកថា ការដែលអាជ្ញាធរវៀតណាម ត្បិតត្បៀត​និងមានគំនិតចង្អៀតចង្អល់ ចំពោះ ការគោរពសិទ្ធិជាមូលដ្ឋាន របស់ជនជាតិ​ដើម​ខ្មែរក្រោមនោះ វាជាការធ្វើឲ្យប្រ ទេស វៀត ណាម  ខ្លួន ឯង ក្លាយជាប្រ ទេសមួយ មានដំណើរ​ថយក្រោយគ្រប់ វិស័យ និងវៀតណាមត្រូវបានសហគមន៍អន្តរជាតិ កត់​សម្គាល់ឃើញថា មិនគោរពនូវអ្វី ដែលខ្លួនបានចុះ សន្ធិសញ្ញា ផ្សេងៗ ជាមួយ អង្គ​ការសហប្រជាជាតិ ។ អ្វីសំខាន់ជាងនេះ ទៅទៀតនោះ ពលរដ្ឋខ្មែរក្រោមនឹងបាន​យល់កាន់ច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ ​អំពី​ពុតត្បុត ដែលខ្លួន បានអនុវត្ត ចំពោះ ពួកគេ​ពេល នោះ អ្វីៗ ដែលជា ការឃោសនាលើ​បបូរមាត់របស់វៀតណាម ​វាលែងមានប្រសិទ្ធិភាពទៀតហើយ ៕