ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ទីភ្នាក់ងារព័ត៌មានគ្មានព្រំដែនបានថ្លែងថា វៀតណាមកំពុងតែបង្កើនការបង្ក្រាបទៅលើ ក្រុមអ្នក កាសែត និងក្រុមអ្នក សរសេរប្លក់ដោយវិធីតាមដាន ចាប់ដាក់គុក ធ្វើទារុណកម្មដល់ក្រុមសាច់ញាតិ នៃអ្នកកាន់ស្លាប ប៉ាកកា ដើម្បីទប់ស្កាត់ហាមឃាត់នូវអត្ថបទរាយការណ៍ អត្ថបទវិភាគអត្ថបទដែល មានលក្ខណៈ រិះគន់ និងថ្កោលទោស ។
គណៈកម្មការការពារអ្នកកាសែត នៅ New York បានថ្លែងថា សេរីភាពសារព័ត៌មាននៅវៀតណាម “កំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ” ក្នុងពេលដែលមេដឹកនាំប្រទេសនេះ កំពុងតែប្រឈមមុខ ដោះស្រាយជាប់គាំង បញ្ហាសេដ្ឋកិច្ច វិបត្តិធនាគារ និងពលរដ្ឋកាន់តែឈឺចាប់នឹងអំពើពុករលួយដែល រាលដាល ក្នុងចំណោមបក្សពួក អ្នកធំ ។
ទីភ្នាក់ងារព័ត៌មានគ្មានព្រំដែននៅទីក្រុងប៉ារិសបានថ្កោលទោសវៀតណាមតាមអ្វីដែលគេហៅថា “ការ បង្ក្រាប កាន់តែកើនឡើង និងការពិន័យទោសចំពោះអ្នកកាសែត និងសំខាន់ជាងគេ គឺក្រុមអ្នក សរ សេរប្លក់ ” ។
នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារ៍ទី ១៨ ខែកញ្ញា ទីភ្នាក់ងារព័ត៌មានគ្មានព្រំ ដែនបាន ថ្លែង ថា “យើងខ្ញុំមាន ការសោកស្ដាយចំពោះការបង្ក្រាបដោយវីធីមុខពីរ ដូចជា ការសងសឹក តម្រង់ ចំក្រុមអ្នកបញ្ចេញ យោបល់ខ្វែងគំនិត និងការធ្វើទារុណកម្ម គាបសង្កត់ចំពោះក្រុមគ្រួសារ និង អ្នកគាំ ទ្រអ្នកកាន់ស្លាបប៉ាកកា ” ។
លោក Shawn Crispin តំណាងគណៈកម្មការអ្នកការពារអ្នកកាសែតប្រចាំអាស៊ីអាគ្នេយ៍ បាននិយាយ ជាមួយទី ភ្នាក់ងារព័ត៌មាន AFP ថា ការរីកចម្រើនសេដ្ឋកិច្ចមិនទៅមុខ និងបញ្ហាជម្លោះ ផ្ទៃក្នុងនៅ ក្នុងបក្ស បានធ្វើឲ្យមានការគាបសង្កត់ដល់អ្នកកាសែត និងអ្នករិះគន់នៅលើប្រព័ន្ធអិន ធើណិត កាន់តែខ្លាំង ។
លោក Crispin បានថ្លែងថា “អាជ្ញាធរបានចាត់ទុកក្រុមអ្នកកាសែត និងអ្នកសរសេរប្លក់ឯករាជ្យ ថាជា ប្រភពមួយ បានគំរាមកំហែងដល់ស្ថិរភាព” នយោបាយនៅវៀតណាម ។
របាយការណ៍នៃគណៈកម្មការការពារអ្នកកាសែតបានរាយការណ៍ថា វៀតណាម “នៅតែឋិតនៅក្នុង បញ្ជី នៃប្រទេស ដែលត្រួតពិនិត្យលើប្រព័ន្ធព័ត៌មានយ៉ាងតឹងរ៉ឹង និង ផ្កាច់ការបំផុតនៅអាស៊ី” ។ កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ង្វៀង តឹង យ៉ុង បានចេញបទ បញ្ជាមួយថា នឹង “ដាក់ ពិន័យយ៉ាងធ្ងន់ធ្ងរ” ដល់អ្នក ដែលទទួលខុស ត្រូវចំពោះប្លក់មួយ ចំនួនដែល ហ៊ាន ទម្លាយការ ពិត អំពី ប្រព័ន្ធពុករលួយនៅក្នុងជួរមេ ដឹកនាំធំៗនៅក្នុង ប្រទេសកុម្មុយនិស្តផ្តាច់ការមួយនេះ ៕